ក្រុមប្រឹក្សាខេត្តក្រចេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី២ ឆ្នាំទី៥

ខេត្តក្រចេះ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ដែលបានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នូ ភឿង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ហឿ សុីយ៉ែម អភិបាល​រងខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត រួមនិងបណ្តា មន្ទីរជំនាញនានាជុំវិញខេត្ត ដើម្បីពិនិត្យ និងអនុម័តនូវខ្លឹមសារតាមរបៀបវារៈចំនួន០៣ ដែលបានគ្រោងទុក។ ​ ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ មានប្រសាសន៏ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាដោយបាន កោតសរសើរដល់រដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្តដែលតែងតែខិតខំ ក្នុងការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានល្អប្រសើរក្នុងរយៈកាលកន្លងមកនេះ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមថាទន្ទឹមនឹងនេះក៏នៅតែមានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឲ្យ រដ្ឋបាលខេត្ត និងមន្ទីរជំនាញទាំងអស់ ត្រូវសហការគ្នាដោះស្រាយការងារដែលយើងត្រូវរួមគ្នាបន្តទៀតដើម្បីឲ្យខេត្តក្រចេះ យើងមានភាពរីកចំរើន។ ដូច្នេះ រដ្ឋបាលខេត្ត មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ក្រុង​​-​ស្រុក រួម​ទាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត ជា​ពិសេស លើ​ការងារ​ផ្តល់​សេវា​សាធារណៈ​ ដល់ប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាពខ្ពស់។ ដោយឡែក ចំពោះលទ្ឋិផលអនុវត្តការងារ លើគ្រប់វិស័យប្រចាំខែមិនា ២០១៩ របស់រដ្ឋបាលខេត្ត រួមមាន÷ ការងារ វិស័យកសិកម្ម សម្រេចបានការងារប្រមូលផលផលដំណាំ ស្រូវរដូវប្រាំងសរុបបាន ចំនួន១៤.០៥៩ ហត ស្មើនិង១០០,៤២ ភាគរយ នៃផ្ទៃដីដាំដុះ១៤.០០០ ហត បើធៀបឆ្នាំ២០១៨ ច្រើនជាង ចំនួន០៨ ហត។ ដោយឡែក ការងារវិស័យទេសចរណ៍ ក្នុងត្រីមាសទី១ឆ្នាំ២០១៩ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរណ៍អន្តជាតិបានចំនួន៨.៩៦២នាក់ ធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ២០១៨ ចំនួន៨.៦៧៧នាក់ កើនឡើងចំនួន២៤៩នាក់ ស្មើនឹង២,៨៦% ចំពោះភ្ញៀវជាតិ វិញមានចំនួន ៧៤.៥១៦នាក់ បើនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៨ ចំនួន ៧២.៤០១នាក់ កើនឡើងចំនួន ២.១១៥នាក់ ស្មើនឹង២,៩២% ។ ដោយចំពោះការងារសន្តិសុខសង្គម ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឲ្យសម្ថកិច្ចមន្ទីរជំនាញ់ពាក់ពន្ឋ័ ត្រូវពង្រឹងការពារទប់ស្កាត់ការពារ បង្រ្កាប់បទល្មើស ជួញដូរគ្រឿងញៀន និងការប្រើប្រាស់ ឲមានប្រសិទ្ឋភាពខ្ពស់។ចំពោះការងារចរាចណ៏ផ្លូវគោគវិញ សូមឲសម្ថកិច្ចយើងក៏ខិតខំពង្រឹងអនុវត្តច្បាប់ចរាណ៏ឲបានរឹងរឹង ទៅលើអ្នកប្រើប្រាស់យានជំនះគ្រប់ប្រភេទធ្វើយ៉ាងឲពួកគាត់បានយល់និងចូលរួមអនុវត្តន៏គោរពច្បាប់ដើម្បីបញ្ជៀសពីការកើតមានគ្រោះថ្នាក់ផ្សេងៗ ។ ជាចុងក្រោយ ឯ.ឧ ប្រធានអង្គប្រជុំ បានជំរុញដល់សាលាក្រុងក្រចេះ ត្រូវបន្តចុះរៀបចំសណ្ឋាប់ធ្នាប់អនាម័យ តាមសួនច្បារ ទីប្រជុំជន ទីសាធារណ: អោយកាន់តែមានសោភណ័្ឌភាពល្អឡើង ដើម្បីទាក់ទាញ់ភ្ញៀងទេសចណ៍ ជាតិ.អន្តជាតិ ឲចូលមកលេងកម្សានឲបានច្រើនឡើង ហើយវាក៏មុខមាត់ កត្តិយសខេត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង