ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរម្លែកសេចក្ដីសុខផ្ទាល់ខ្លួនដល់មន្ត្រីនគរបាលថ្នាក់មូលដ្ឋាន

ថ្ងៃ ពុធ ៥ រោច ខែ ចេត្រ ឆ្នាំ កុរ ឯកស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ២៤ ខែ មេសាឆ្នាំ ២០១៩ វេលាម៉ោង១៦និង ១០នាទី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលម្នាក់ ដែលគ្រោះថ្នាក់ចរាចរណ៍ មន្ត្រីនគរបាល ដែល រងគ្រោះថ្នាក់ចរាចរណ៍ ហើយសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋានរបស់ប្អូនស្រី ស្ថិតនៅភូមិ បាណក ឃុំ បារាយណ៍ ស្រុក បារាយណ៍ ខេត្តកំពង់ធំ ឈ្មោះលោកស្រីព្រិន្ទបាលទោ ហុង ធារិន តួនាទី ជាមន្ត្រីនគរបាល បំរើការងារនៅ ប៉ុស្តិ៍រដ្ឋបាលឈូកខ្សាច់ នៃ អធិដ្ឋាននគរបាល ស្រុកបារាយណ៍ ។ ដោយមានការអញ្ជើញចូលរួមមាន លោកស្រីស្នងការរង លោកនាយរងការិយាល័យ លោកស្រីនាយផ្នែកការិយាល័យជំនាញដែលជាក្រុមការងារយែនឌ័រ នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងលោកអធិការ លោកអធិការរង លោកនាយ នាយរងផ្នែក នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរបាលចំណុះអោយអធិការដ្ឋាននគរបាលស្រុកបារាយណ៏ចូលរួមយ៉ាងច្រើនកុះករ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បាននាំយកប្រសាសន៍ ផ្ដាំផ្ញើ សួរសុខទុក្ខ ជាពិសេសប្រសាសន៍ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ។ ជានិច្ចកាលឯកឧត្តម បានតែងតែងយកចិត្តទុកដាក់ ដល់មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ តាមមូលដ្ឋាន ដែលបានបំពេញកិច្ចការងារជំនាញ បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងចូលរួម ថែក្សា សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ជាតិ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរ បាលខេត្ត បានចូលរួមសោកស្តាយចំពោះលោកស្រី ព្រិន្ទបាលទោ ហុង ធារិន ដែលរងគ្រោះដោយ គ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លងមក ។ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត មានប្រសាសន៍ លើកទឹកចិត្ត ចំពោះលោកស្រី ព្រិន្ទបាលទោ ហុង ធារិន ដូចជា ការខិតខំថែរក្សាសុខភាព ជាចំបង តាមរយៈការស់នៅត្រូវដោយមានអនាម័យជាប្រចាំថ្ងៃ ពិសារអាហារ ចម្អិនអោយបានឆ្អិនល្អ,ផឹកទឹកស្អាត សំរាកអោយបានទៀងទាត់ និងពិសារឱសថ តាមពេលវេលាដែលមានការកំណត់ច្បាស់លាស់ ទើបឆាប់បានជាសះស្បើយពីជម្ងឺ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានឧត្ថម្ភអំណោយរួមមាន÷ អង្ករ ០១ បេ ចំនួន ៥០ គីឡូក្រាម,ត្រីខ ០១ យួរ, ស្ករសចំនួន ១ គីឡូក្រាម ,ទឹកផ្លែឈើចំនួន០១កេះ,មីយើងចំនួន ០២ កេះ, ទឹកដោះគោឆៅចំនួន ០១យួរ,ថវិកាមួយចំនួន ។

លោកស្រីព្រិន្ទបាលទោ ហុង ធារិន បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងអស់លោក លោកស្រី ដែលបានផ្ដល់កិត្តិយស ចុះសួរសុខទុក្ខនិងនាំយកអំណោយមួយចំនួន ដើម្បីឧបត្ថម្ភដល់លោកស្រី ព្រមទាំងជូនដល់លោកស្នងការនគរបាលខេត្តនិងអស់លោក លោកស្រីដែលបានចូលរួមអមដំណើរសូមទទួលបានសេចក្ដីសុខសប្បាយ សុភមង្គល កើតមានគ្រប់ក្រុមគ្រួសាររបស់អស់លោកស្រី ៕

អត្ថបទដែលជាប់ទាក់ទង