ទុស្សេខ្សែភ្លើង​ បង្កជាអគ្គីភ័យ​ ឆាបឆេះផ្ទះសំអាងការមួយកន្លែង​ នៅខណ្ឌដូនពេញ​

ភ្នំពេញ​ ៖​ នៅវេលាម៉ោង១៥​ និង២០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ មានអគ្គីភ័យមួយបានកើតឡើង នៅចំណុចផ្ទះសំអាងការ យីហោអប្សារាភ្នំពេញ ផ្ទះលេខ១០៧ បណ្តោយផ្លូវលេខ៦៣ ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ផ្ទះឈ្មោះ លឹម ស្រេងសេដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរវិជ្ជបណ្ឌិត្យមន្ទីរពេទ្យកាល់ម៉ែត។ មូលហេតុ​ ទុស្សេខ្សែភ្លើង (សាកទូរស័ព្ទទុកចោល) ។

សមត្ថកិច្ចបានបន្តថា​ អគ្គីភ័យនេះ​ បានធ្វេីឲ្យខូចខាតសម្ភារៈសំអាងការមួយចំនួន និងពុំបណ្តាលឲ្យរងរបួស ឬស្លាប់ទេ ដោយកម្លាំងជំនាញ និងកម្លាំងនៃអធិការដ្ឋានខណ្ឌដូនពេញ បានធ្វើការអន្តរាគមន៍ទាន់ពេលវេលា។ ហេីយអគ្គីភ័យបានពន្លត់ទាំងស្រុង នៅវេលាម៉ោង១៦​ និង៤០នាទី​ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៣០គ្រឿង​ ៕

អត្ថបទដែលជាប់ទាក់ទង