លោក ឡេដឹកអាញ់ អតីត​ប្រធានា ធិបតី​ វៀតណាមទទួលមរណភាព

​ ប្រទេសវៀតណាម ៖ លោក​ ឡេ ដឹក អាញ់​( Le Duc Anh)​ អតីតប្រធានាធិបតីវៀតណាម បាន​ទទួល មរណភាព​ហើយ កាលពី​យប់ថ្ងៃ​ច័ន្ទ​ ទី​២២​ ខែ មេសា ក្នុង​វ័យ ៩៩​ ឆ្នាំ​ ។ ​លោក ឡេ ម៉ាញ់ ហា ត្រូវជាកូនប្រុស បាន​ប្រាប់​សារព័ត៌មាន​វៀតណាម​ថា​« អតីត​ប្រធានាធិបតី ឧត្តមសេនីយ៍ ឡេ ដឹក អាញ់ បាន​លាចាក​លោក​នៅ​ម៉ោង​០៨​ និង១០នាទីនាយប់ថ្ងៃច័ន្ទ នៅ​គេហដ្ឋាន​របស់​លោក​ ក្នុង​ទីក្រុងហាណូ​យ​»​។​ ​លោក ឡេ ដឹកអាញ់ បាន​ធ្លាក់ខ្លួន​ឈឺ​មួយ​រយៈ និង​បាន​ស្ថិតក្រោម​ការព្យាបាល​អស់​ពេល​ជា​ច្រើន​ខែ​នៅ​មន្ទីរពេទ្យ​យោធា​ក្នុង​ក្រុង​ហាណូយ​ អតីតប្រធានាធិបតីរូបនេះ​កើត​នៅ​ឆ្នាំ​១៩២០ ​ក្នុង​ខេត្ត​ធួន ធៀន​-​វ៉េ ភាគ​កណ្តាលវៀតណាម លោក​បាន​ចូលរួម​ធ្វើបដិវត្តន៍​នៅ​ឆ្នាំ​១៩៣៧ និង​បាន​ក្លាយ​ជា​សមាជិក​បក្ស​កុំម្មុយនីស្ត​វៀតណាម​នៅ​ឆ្នាំបន្ទាប់​ ។​ លោក​​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​បារាំង​អស់​១០​ឆ្នាំ​គឺចន្លោះ ឆ្នាំ​១៩៤៥​និង​១៩៥៤ និង​ក្រោយមក​ប្រយុទ្ធ​ក្នុង​សង្គ្រាម​វៀតណាម​ទល់​នឹង​អាម៉េរិក​អស់​ពេល​១២​ឆ្នាំ ចាប់ផ្តើម​ពី​ឆ្នាំ​១៩៦៤​ ។​ ​ក្រោយ​បដិវត្តន៍​ខែ​សីហា ផ្តើមឡើង​ដោយ​ចលនា​វៀត​មិញ​(​សម្ព័ន្ធ​សម្រាប់​ឯករាជ្យភាព​វៀតណាម​)​ប្រឆាំង​ការគ្រប់គ្រង​អាណានិគម​បារាំង​នៅ​វៀតណាម លោក​បាន​ធ្វើ​ជា​ប្រធានកងអនុ​សេនា​តូច និង​បន្ត​ក្លាយជា​ប្រធាន​នយោបាយ​នៅក្នុង​កងអនុសេនាធំ​មួយ​និង​បន្ទាប់​មក​ជាប្រធានកងវរសេនាធំ​ ។​ ចាប់ពី​ខែ​តុលា​ឆ្នាំ​១៩៤៨​ដល់​១៩៥០ លោក​ជា​នាយសេនាធិការ​​យោធា​តំបន់​៧​និង​៨​ ជាខ្សែប្រយុទ្ធ​ជួរមុខនៅ​វៀតណាម​ខាងត្បូង​។​ ​ចាប់ពី​ឆ្នាំ​១៩៥១​ដល់​១៩៥៤ លោក​បម្រើការ​ជា​រង​សេនាធិការ​និង​ក្លាយជានាយសេនាធិការ​ស្តីទី​សម្រាប់​តំបន់​កូស៉ាំងស៊ីន​ និង ចាប់ពីឆ្នាំ១៩៦៣ លោក​បម្រើការ​ជា​នាយរ​ង​សេនាធិការ​ចម្រុះ​រប​​ស់​កងទ័ព​ប្រជាជន​វៀតណាម​។​ លោក ​ឡេ ឌឹ​ក អាញ់ បាន​ឡើង​ជា​មេបញ្ជាការរង​និង​នាយសេនាធិការ​នៃ​កងកម្លាំងប្រដាប់អាវុធ​រំដោះ ប្រជាជន​នៅ​វៀតណាម​ខាងត្បូង​ចន្លោះចាប់ពី​ឆ្នាំ​១៩៦៤​ដល់​១៩៧៤​។​ លោក​បាន​ឡើង​​ឋានៈ​ជាបន្តបន្ទាប់ពី​វរសេនីយឯក​រហូត ដល់ឧត្តម សេនីយ៍ឯកនៅ​ឆ្នាំ​១៩៧៤ មុន​ក្លាយជា​មេបញ្ជាការរង​នៃ​យុទ្ធនាការ​ហូជីមិញ ដែល​ជាការវាយប្រហារទ្រង់ទ្រាយធំមួយដែលបានចូលរួម​ដល់​ការដួលរលំ​​វៀតណាម​ខាងត្បូង​និង​បញ្ចប់សង្គ្រាម​វៀតណាម​នៅ​ឆ្នាំ​១៩៧៥​ ។​ ​លោក​ ឡេ បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ចាប់ពី​ឆ្នាំ​១៩៨៧​ដល់​១៩៩១ និង​នៅ​ខែ​កញ្ញា​ឆ្នាំ​១៩៩២ លោក​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធា នាធិបតី​វៀតណាម ជា​តំណែង​ដែល​លោក​កាន់​រហូត​​ដល់​ឆ្នាំ​១៩៩៧ ៕

អត្ថបទដែលជាប់ទាក់ទង