ចោរមួយក្រុមគាស់ផ្ទះលក់ទូរស័ព្ទនៅក្នុងក្រុងសៀមរាបបានសម្រេច រួចគេចខ្លួនបានដោយសុវត្តិភាព

ខេត្តសៀមរាប ៖ សកម្មភាពចោរ គាស់ផ្ទះកើនឡើងនៅក្រុងសៀមរាប តែសមត្ថកិច្ចថាសុទ្ធតែមិនស្គាល់អត្តសញ្ញាណទោះមានចាប់កាម៉េរ៉ាក៍ដោយ ជាក់ស្តែងយប់មិញគាស់ផ្ទះលក់ទូរស័ព្ទមួយ នៅម៉ោងប្រមាណជិត០៥​ ព្រឹកថ្ងៃទី​ ២២ មេសា ២០១៩​ ស្ថិតនៅផ្សារដើមក្រឡាញ់ ក្រុងសៀមរាប ។

តាមសមត្ថកិច្ចថាករណីអំពើលួចមានស្ថានទម្ង្ងន់ទោស​នេះ គឺជនសង្ស័យបានគាស់ទំលុះទំលាយ​ ដែល​បង្ករឡើងដោយជន(សង្ស័យ​មិនស្គាល់អត្តសញ្ញាណ​) ជិះរថយន្ត​ ០១គ្រឿង​ ម៉ាក​ Luxus RX 300​ ពណ៌​ ស្ករ​ គ្មានស្លាកលេខធ្វើសកម្មភាពយក​ កន្ត្រៃកាត់ដែក​ និង​ដែកត្បែង កាត់សោ​ នៅហាងលក់ទូរស័ព្ទ​ យីហោ​ ម៉ូឌែលហ្វូន​ មានទូរតាំងអីវ៉ាន់ ដាក់វីង(wing)ស្ថិតក្នុងភូមិទក្សិណត្បូង​ សង្កាត់គោកចក​ ក្រុង-ខេត្តសៀមរាប​។

ជនរងគ្រោះមាន ឈ្មោះ​ លឹម​ អូន​ ភេទ​ ប្រុស​ អាយុ​ ២៨ឆ្នាំ​ គឺដោយពេលយប់ជនរងគ្រោះ​បានចាក់សោរហាង​ ហើយទៅសំរាកនៅផ្ទះ​ លុះពេលព្រឹកមកបើកតូបទើបដឹងឆោឡោ បង្ករការភ្ញាក់ផ្អើលហើយប្តឹងទៅសមត្ថកិច្ច ដើម្បីមកពិនិត្យ សកម្មភាពនេះជនសង្ស័យ​ បានចូលលួចយក​ ទូរដែក​ចំនួន​ ១​ រុញដាក់ចូល​ក្នុងឡាន​ ហើយជិះ​ គេចខ្លួនបាត់​ ។

តាមការបំភ្លឺរបស់ម្ចាស់ផ្ទះអោយដឹងថា ក្នុងទូរដែកនោះ​មាន៖ ទូរស័ព្ទដៃៃ​ ១គ្រឿង​ មាក​ oppo F5 ពណ៌ខ្មៅ​ គ្មានស៊ីម​ ម៉ាស៊ីនវេលុយ​ wing ចំនួន​ ០៣គ្រឿង​ ប្រាក់ខ្មែរចំនួន​ ១៩ម៉ីនរៀល​ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ចំនួន១​ និងឯកសារជួលផ្ទះ​ មួយចំនួន​ ។

ទោះជាយ៉ាងណាក៍ដោយសមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាជនសង្ស័យបាននៅឡើយទេ វត្ថុតាងបន្សល់ទុកកន្រ្តៃកាត់ដែក១ ដែកត្បែង ១ ។

មជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្រុងសៀមរាបមានការព្រួយបារម្ភយ៉ាងខ្លាំង ករណីចោរគាស់ផ្ទះ ដែលជនល្មើសជិះសុទ្ធតែឡានទំនើបបែបនេះ ហើយសមត្ថកិច្ចថាមិនស្គាល់អត្តសញ្ញាណ ដែលបច្ចុប្បន្នសកម្មភាពចោរគាស់ផ្ទះកើនឡើងជាគំហុក។

អត្ថបទដែលជាប់ទាក់ទង