ស្រវឹងស្រាដេញកាប់ប្រពន្ធមិន ត្រឡប់ជាមកកាប់…

កំពង់ឆ្នាំង៖នៅរសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧ៈ០០នាទី មានករណីហឹង្សាដោយចេតនានៅចំណុចផ្ទះរបស់ឈ្មោះជ្រឿន បូ (ប្ដី ប្រពន្ធ) ស្ថិតក្នុងភូមិសាស្ត្រ ភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលបង្ករឡើងដោយឈ្មោះ សូត្រ សេត ភេទប្រុស អាយុ៥៦ ឆ្នាំ ជនរងគ្រោះឈ្មោះ ជ្រឿន គឹមបួយ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិ តាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ខណៈពេលដែលជនរងគ្រោះអង្គុយនៅលេីជណ្តេីរ ស្រាប់តែជនបង្ករស្រវឹងស្រាបានរករឿង ស្រែកឡូឡា បានយកកាំបិតកកុក ប្រវែង ០.៩០ ម៉ែត្រ ដេញកាប់ប្រពន្ធ ជួនពេលប្រពន្ធរត់កាត់មុខផ្ទះជនរងគ្រោះ ដេញកាប់មិនទាន់បកមកវិញក៏កាប់ជនរងគ្រោះចំលើកំភួនជើងខាងឆ្វេង បណ្ដាលអោយមុតរយ៉ាស់ ចេញឈាមតែម្ដង។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅ មណ្ឌលសុខភាពព្រៃគ្រី ចំនែកជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានស្រុកជលគិរី ហើយវត្ថុតាងកាំបិតដកហូតយករក្សាទុក ដើម្បីសាកសួរនិងកសាងសុំណុំរឿងបន្តចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង