អភិបាលខេត្តតាកែវ ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យផ្លូវចាក់កៅស៊ូប្រភេទ A/C វាងក្រុងដូនកែវ ប្រវែងជិត ៣០០០ម៉ែត្រ និងពិនិត្យទីតាំងប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គល
តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ៣កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក ណុប នី ប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត បានអញ្ជេីញចុះត្រួតពិនិត្យការចាក់កៅស៊ូប្រភេទ A/C ផ្លូវវាងក្រុងដូនកែវ លេខ ២១ ប្រវែង ២៧៩៥ម៉ែត្រ ស្ថិតនៅភូមិថ្នល់បែក ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ឆ្លៀតក្នុងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ រួមជាមួយ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានអញ្ជេីញចុះត្រួតពិនិត្យទីតាំងប្រារព្ធព្រះរាជពិធីច្រតព្រះនង្គល នាពេលឆាប់ៗខាងមុខនេះ ក្រោមព្រះរាជាធិបតីភាព ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វេីការណែនាំដល់ក្រុមជំនាញបច្ចេកទេស របស់មន្ទីរសាធារណៈ នឹងដឹកជញ្ជូនខេត្ត ត្រូវធ្វេីការស្ថាបនាផ្លូវ និងរៀបចំទីតាំងប្រារព្ធពិធីនេះប្រកបដោយគុណភាព និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពបងប្អូនកំពុងធ្វេីដំណេីរនៅពេលក្រុមជំនាញកំពុងធ្វេីការស្ថាបនា ត្រូវរៀបចំស្លាកសញ្ញា រៀបចំចំណាំងផ្លាតឲ្យបានត្រឹមត្រូវស្របតាមបច្ចេកទេស ដេីម្បីបញ្ជៀសការគ្រោះថ្នាក់ដោយប្រការណាមួយ និងស្ថាបនាផ្លូវទាំងនេះមានគុណភាពប្រេីប្រាស់យូរអង្វែង។
ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកធ្វេីដំណេីរឆ្លងកាត់ ជាពិសេសអ្នកដែលរស់នៅជាប់ នឹងគម្រោងដែលត្រូវស្ថាបនានេះ សូមយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលកើតមានដោយសារការស្ថាបនាផ្លូវ ហើយសូមតាមដានការលើការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតីណាមួយ ត្រូវរាយការណ៍ជូនចៅសង្កាត់ និងមន្ត្រីជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ព្រោះនេះគឺដើម្បីបម្រើប្រយោជន៍ ដល់បងប្អូន ដែលអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់៕