អួតសុតតែផ្កាយពីរ តាមពិត…

ខេត្តមណ្ឌលគិរី៖ លោកផ្កាយពីរយោធាម្នាក់ត្រូវនគរបាលក្រុងសែនមនោរម្យ ឃាត់ខ្លួនបានភ្លាមៗក្រោយផ្ទុះអាវុធជាច្រើនគ្រាប់កណ្តាលក្រុងសែនមនោរម្យ នៅចំនុចផ្សារលឹមប៉េងឃុន ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ នាវេលាម៉ោង៥នឹង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិនា នេះ។

សេចក្តីរាយការណ៏បានឲ្យដឹង លោកផ្កាយពីរដែលត្រូវឃាត់ខ្លួនខាងលើគឺជាកម្លាំងកងវិស្វកម្មស្ថាបនាផ្លូវថ្នល់ បានផឹកស៊ីជាមួយគូកនពេញមួយយប់រហូតព្រលឹមពេលកើតហេតុ យោធាប្រមឹកនេះបម្រុងបើករថយន្តចេញពីកន្លែងផឹកស៊ី ប៉ុន្តែមាននារីម្នាក់ឃាត់នឹងបានដកសោររថយន្តទុក មិនឲ្យធ្វើដំណើរព្រោះឃើញគាត់ស្រវឹងខ្លាំងខ្លាចមានគ្រោះថ្នាក់។

សេចក្តីរាយការណ៏បន្តថា គ្រាន់តែមិនបានចេញក្រៅដូចបំណងលោកផ្កាយពីរក្តៅចិត្តកាត់ព្រឹក ក៏ទាញបានកាំភ្លើងខ្លីម៉ាក ឡុក បាញ់អស់៧ទៅ៨គ្រាប់ ផ្អើលអស់ អ្នករស់នៅក្នុងក្រុងសែនមនោរម្យ ។តែមើលទៅលោកឧត្តមសេនីយ៏ទោនោះវិញ បាញ់ជិត១០ហើយដើររេរាហាក់ដូចជាការកម្សាន្តអ៊ីចឹង ។

ទោះជាយ៉ាងណាលោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ដែលបានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនផ្កាយពីរប្រមឹកប្រាប់យ៉ាងខ្លីថា ពេលនេះ អ្នកបាញ់បោះសេរី ត្រូវបានប្រគល់ឲ្យខាងកងរាជអាវុធហត្ថ ដើម្បីចាត់ការបន្តហើយ។ ចំណែកលោក ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា ខណៈនេះម៉ោង៦នឹង៣០នាទីព្រឹកខាងជំនាញកំពុងសាកសួរ៕

អត្ថបទដែលជាប់ទាក់ទង