ចង់បានលិង្គសុខភាពល្អ និងចំណង់ផ្លូវភេទខ្លាំងទេ?
សុខភាពផ្លូវភេទ ៖ ប្រការដែលអ្នកអនុវត្តបានយ៉ាងល្អនៅលើគ្រែជាមួយដៃគូ គឺអាស្រ័យទៅតាមសុខភាពផ្លូវកាយ និងចំណង់ផ្លូវភេទដែរ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ជីវិតសុខភាពផ្លូវភេទ។ របៀបរស់នៅ និងរបបអាហារ មានតួនាទីដោយផ្ទាល់សម្រាប់ជីវិតផ្លូវភេទយ៉ាងសកម្ម។
ថ្វីបើមានមនុស្សជាច្រើនពឹងផ្អែកទៅលើថ្នាំបំផុត និងផលិតផលផ្សេងៗនោះ គេប្រហែលជាមិនទទួលបានអ្វីដែលត្រូវការពិតប្រាកដនោះទេ។ លើសពីនេះទៅទៀត ផលិតផលទាំងនេះប្រហែលជាអាចមានផលរំខានចំពោះសុខភាពថែមទៀត។ យ៉ាងណាមិញ វាតែងតែជារឿងល្អជានិច្ចបើសិនជាជ្រើសរើសអ្វីដែលជារបស់ធម្មជាតិ។
ខាងក្រោមនេះគឺជាអាហារដែលអាចពង្រឹងដល់សុខភាពលិង្គ និងបង្កើនចំណង់ផ្លូវភេទកាន់តែខ្លាំង៖ សណ្តែកដី, ស្ពៃស្ពីណាច, ផ្លែចេក, ស្រូវអូដ, ផ្លែបឺរី, ខ្ទឹមស និងខ្ទឹមបារាំង, ផ្លែបឺរ, ផ្លែឪឡឹក,តែបៃតង, ផ្លែទទឹម, ខ្ញី, ការ៉ុត, ម្ទេស, សូកូឡា, ស៊ុត,ប៉េងប៉ោះ, ដំឡូងបារាំង, គ្រាប់ល្ពៅ, គ្រាប់ស្វាយចន្ទី, ត្រីសាលម៉ុង, ស្រាក្រហម, និងផ្លែឈើរីជាដើម៕