ពលរដ្ឋខេត្តកោះកុងរងចាំយ៉ាងអន្ទះសា នូវតំណក់ទឹកស្អាត ពីខាងភាគីថៃ

កោះកុង ៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណះអភិបាលខេត្តកោះកុង បានស្នើរសុំទៅខាងភាគីថៃអោយមានការសហការក្នុងការផ្លាស់ប្តូរបទពិសោធន៍ផ្នែកបរិស្ថាន និងផ្នែកកសិកម្ម រួមទាំងជម្រុញការតភ្ជាប់បណ្តាញអគ្គីសនី និង ទឹកស្អាតពីខាងភាគីថៃមកកាន់ខេត្តកោះកុងផងដែរ ។

ការសំណូមពរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃ គណះអភិបាលខេត្តកោះកុង បានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ម្សិលម៉ិញ ក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកោះកុង ជាមួយគណះប្រតិភូ នៃព្រះរាជាណាចក្រថៃឡង់ឡ៏ដែលមានការដឹកនាំដោយលោក ឩត្តមសេនីយ៍ឯក ឆាយ យុទ្ធ ព្រំសុខ ប្រធានគណះកម្មាធិការអចិន្រ្តៃយ៍គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋសភាជាតិ នៃព្រះរាជាចក្រថៃឡង់ឡ៏ ក្នុងដំណើរបំពេញទស្សនះកិច្ចផ្លូវការក្នុងខេត្តកោះកុង ។

ចំពោះការសំណុំពររបស់លោកជំទាវទៅខាងភាគីថៃនោះ ត្រូវបានភាគីថៃឆ្លើយតបយ៉ាងខ្លីថា និងលើកយកទៅធ្វើការពិភាក្សាសិន ។ គួររំលឹកថាខេត្តកោះកុងបានជួបប្រទះនូវកត្តាគ្រោះធម្មជាតិរីងស្ងួតដែលជាហេតុធ្វើអោយពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ប្រឈមនិងការខ្វះខាតនៅទឹកសាបប្រើប្រាស់អស់រយះពេលជាច្រើនខែណាស់មកហើយ ហើយអ្វីដែលសំខាន់នោះ គឺការរងចាំដោយអន្ទះសារនូវការសន្យាខ្យល់របស់អាជ្ញាធរ និងក្រុមហ៊ុនទឹកស្អាតរបស់លោកឩកញ៉ា លីយ៉ុង ផាត ដែលបានលើកឡើងថា កំពុងតែធ្វើការតភ្ជាប់បណ្តាញទឹកស្អាតពីខាងភាគីថៃហើយ ។

បើទោះបីជាសម្តេចតេជោបានដាក់បទបញ្ជាអោយខាងក្រុមហ៊ុន និងអាជ្ញាធរត្រូវខិតខំស្វែងរកមធ្យោបាយ និងពន្លឺននូវការដោះស្រាយជូនពលរដ្ឋយ៉ាងណាក្តីក៏មកទល់និងពេលលទ្ធផលនូវពុំទាន់បានជាផ្លែផ្កាអ្វីនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង