សមត្ថកិច្ចឆ្មក់បង្ក្រាបអ្នកញៀនអាប៉ោង១វង់ខ្លះរត់ចោលស្បែកជើងយករួចខ្លួន

ខេត្តបាត់ដំបង៖ក្រុមអ្នកញៀនល្បែងអាប៉ោង១វង់ដែលមានគ្នាច្រើននាក់បានប្រព្រឹត្តលួចលាក់រាប់ខែបានយ៉ាងរលូននោះពេលនេះអស់ល័ក្ខត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបកាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០១៩ថ្មីៗនេះនៅវេលាម៉ោង១៤:៣០នាទីនៅចំណុចក្រុម១៨ក្នុងភូមិព្រៃទទឹង​ឃុំជ្រៃ​ស្រុកថ្មគោលខេត្តបាត់ដំបង។

តាមការអោយដឹងពីពលរដ្ឋនៅជិតផ្ទះបើកល្បែងនេះខ្សឹបប្រាប់សមត្ថកិច្ចថាដោយសាតែមានសម្តីឈ្លោះប្រកែកគ្នាខ្លាំងៗនៅពេលកំពង់លេងពេកទើបគាត់ទ្រាំមិនបានក៏ប្តឹងដល់សមត្ថកិច្ចអោយបង្ក្រាបតែម្តង។

សមត្ថកិច្ចបានអោយដឹងដែរថាក្រោយពីសមត្ថកិច្ចទទួលបានពត៌មានពីប្រជាពលរដ្ឋកំលាំងអធិការដ្ឋាននគរបាលស្រុកថ្មគោលបានចុះឆ្មក់បង្រ្កាបតែម្តងនិងឃាត់ខ្លួនបានមនុស្សចំនួន០៧នាក់រួមនិងវត្ថុតាងជាច្រើនទៀតផងដែរ។ សមត្ថកិច្ចបន្តថាអ្នកដែលសមត្ថកិច្ចឃាត់ខ្លួនទាំង០៧នាក់ក្នុងចំណោមអ្នកលេងជាច្រើនទៀតដែលបានរត់គេចខ្លួននោះរួមមាន១/ឈ្មោះ​ស៊ុយ.ស៊ិន​ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិព្រៃទទឹង​ឃុំជ្រៃ​ស្រុកថ្មគោល​ខេត្តបាត់ដំបង(ម្ចាស់ផ្ទះ)២/ឈ្មោះ​ជួប.សៀន​ភេទស្រីអាយុ៧៧ឆ្នាំរស់នៅភូមិព្រៃទទឹង​ឃុំជ្រៃស្រុកថ្មគោល(ផ្ទះម្ចាស់)៣/ឈ្មោះ​ប៊ុន.ធី​ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិអូរចារ​សង្កាត់អូរចារ​ក្រុងបាត់ដំបងអ្នកលេង៤/ឈ្មោះ​ប៊ុន.ដារ៉ា​ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិព្រៃទទឹង​ឃុំជ្រៃ​ស្រុកថ្មគោលអ្នកលេង៥/ឈ្មោះ​សេន.នី​ភេទប្រុសអាយុ៨៤ឆ្នាំរស់នៅភូមិគោកក្តួច​ឃុំតាពូង​ស្រុកថ្មគោល​អ្នកលេង៦/ឈ្មោះ​លី.ប៊ុនធៀង​ភេទប្រុសអាយុ៥៨ឆ្នាំរស់នៅភូមិជ្រោយស្តៅ​ឃុំជ្រោយស្តៅ​ស្រុកថ្មគោលអ្នកលេង៧/ឈ្មោះ​វៀន.វ៉េីយ​ភេទស្រីអាយុ៥២ឆ្នាំរស់នៅភូមិអូរម៉ាល់​សង្កាត់អូរម៉ាល់​ក្រុងបាត់ដំបងអ្នកលេង។ក្រៅពីនេះសមត្ថកិច្ចក៏បានដកហូតសម្ភារះតាងបានដូចជាម៉ូតូចំនួន០៤គ្រឿង,​ចានអាប៉ោង០១,ផ្តិល០១,​ប៉ាយសំរាប់ចាក់០១,​កន្ទេលក្រាល០៣,​កំរាលកៅស៊ូតូច០២និងស្បែកជេីងមួយចំនួនទៀត។

សមត្ថកិច្ចបានបន្តថាក្រោយការបង្ក្រាបនិងឃាត់ខ្លួនបានអ្នកទាំង០៧នាក់ខាងលើសមត្ថកិច្ចបានយកមកធ្វើការណែនាំជាមួយនិងកិច្ចសន្យាដើម្បីបញ្ឈប់ការបើកនិងលេងបន្តទៀតបើថ្ងៃមុខម្ចាស់ផ្ទះនៅតែប្រព្រឹត្តបន្តទៀតសមត្ថកិច្ចនិងអនុវត្តន៍ទៅតាមផ្លូវច្បាប់មិនខាន។បច្ចុប្បន្នមនុស្សនិងវត្ថុតាងត្រូវកំលាំងនគរបាលស្រុកថ្មគោលយកមករក្សារទុកដើម្បីធ្វើកំណត់ហេតុនៃនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង