មុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់០៤នាក់ប្រុសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ បង្រ្កាប

ខេត្តបន្ទាយមានជ័យ៖ ស្រុកម៉ាឡៃ ​នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ អធិការនគរបាលស្រុកម៉ាឡៃលោកវរសេនីយ៍ឯក បេន សំអាតបានឲ្យដឹងថា ដើម្បីអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងក្រើនរំ លឹកដល់គ្រប់អធិការដ្ឋាននគរបាលស្រុក ក្រុង ត្រូវធ្វើការស៊ើបអង្កេតស្រាវជ្រាវ នូវបទល្មើសគ្រឿងញៀន ឲ្យដូចជាភ្លៀងរលឹម ព្រោះគ្រឿងញៀនជាដើមចមនៃបទល្មើស ចោរលួច ឆក់ប្លន់ អំពើហឹង្សា បង្កឲ្យអសន្តិសុខសង្គម ។

ជាលទ្ធផល នៅវេលាម៉ោង ៦និង១០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ កម្លាំងនគរបាលអធិការដ្ឋានស្រុកម៉ាឡៃ បានធ្វើការត្រួតរដ្ឋបាលភូមិសាស្ត្រ នៅចំណុចវត្តរតនៈម៉ាឡៃ លើផ្លូវជាតិលេខ៥៩ ក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញមុខសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់ មានឈ្មោះ១/-. ឈ្មោះ តាំង ចន្ធូ ភេទ ស្រី អាយុ ៣៩ឆ្នាំ មុខរបរ កម្មករ រស់នៅ សង្កាត់់ ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២/- ឈ្មោះ សោម ច័ន្ទចំប៉ា ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ថ្មរមាល ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ។៣/- ឈ្មោះ ទេស រ៉ូស្សា ហៅ មុំ ភេទ ស្រី អាយុ២៥ ឆ្នាំ មុខរបរ រៀន សំអាងការ រស់នៅភូមិ ថ្នល់បត់ ឃុំ ភ្នំតូច ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។ជាមួយនិងការបង្រ្កាបនេះសមត្ថកិច្ចយើងបានឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ ច្រកក្នុងថង់ពណ៌ស រុំស្គុតនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន៣,៩៦៧ ក្នុងនោះ ថ្នាំពណ៌លឿងចំនួន៣៩គ្រាប់ និងដកហូតសម្ភារៈមាន ទូរស័ព្ទដៃរ ចំនួន៣ គ្រឿង ម៉ាក oppo ២គ្រឿង Nokia ១គ្រឿង។ ​លោកអធិការបានបន្តថា ដោយយោងតាមចម្លើយសារភាពរបស់ឈ្មោះ តាំង ចាន់ធូ កម្លាំងនគរបាលស្រុកម៉ាឡៃ បន្តទៅបង្រ្កាបមុខសញ្ញាពាក់ព័ន្ធម្នាក់ទៀតឈ្មោះ កែ រិន ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។

​លោកអធិការបានបញ្ជាក់ថា មុខសញ្ញាប្រុស-ស្រីទាំង៤នាក់នេះ គឺធ្លាប់ជាប់ពន្ធនាគារ តែពេលចេញមកវិញមិនរៀងរាល នៅតែប្រព្រឹត្តត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅពន្ធនាការម្តងទៀត។ពេលនេះកំពុងតែរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង