ជនសង្ស័យ២នាក់ ត្រូវប៉ូលិសចាប់វាយខ្នោះ ពាក់ព័ន្ធករណីលួចខ្សែរកមាសនិងទូរស័ព្ទដៃ បញ្ជូនទៅតុលាការ

ខេត្តរតនគិរី÷ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចខ្សែរកមាស និងទូរស័ព្ទដៃ គ្មានស្ថានទម្ងន់ទោស ត្រូវអស់លក្ខណ៍ជាប់ខ្នោះសមត្ថកិច្ច។
ករណីលួចទូរស័ព្ទនិងមាសបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុច ផ្ទះលោក សុិន សុខន (អូរចេង) ស្ថិតក្នុងភូមិ តាអង១  ឃុំតាអង ស្រុកកូនមុំ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចមកលាក់ខ្លួននៅផ្ទះសំណាក់(យីហោសុខ)ក្នុងក្រុងបានលុង ខេត្តរតនគិរី។បន្ទាប់មកកម្លាំងអធិការនគរបាលក្រុងបានលុង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត ចុះស្រាវជ្រាវតាមប្រព័ន្ធទូរស័ព្ទដៃរបស់ជនរងគ្រោះ ពេលនោះសមត្ថកិច្ចបានតេចូលលោតសញ្ញានៅទីតាំងខាងលើ។ ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះឃាត់ខ្លួនបានជនសង្ស័យ២នាក់តែម្តង។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ សុិន សុខន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទេសអន្លង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ជនសង្ស័យ២នាក់ ១- ឈ្មោះ ឃុត វិឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
២- ឈ្មោះ ហៀង រតនះ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា។

ក្នុងនោះដែរសមត្ថកិច្ចបានដកហូតសម្ភារ:បាត់បង់រួមមាន
១- ខ្សែរកមាសទំម្ងន់ជាង ៣តំម្លឹង
២- បន្ទោងព្រះអង្គចំនួន២
៣-ទូរស័ព្ទដៃចំនួន២គ្រឿងម៉ាក(iphone x និងnokai)។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង