យុវតីម្នាក់មានជំងឺរាំុរៃ ដេកស្លាប់ សង្ស័យខ្យល់គរ នៅស្រុកវើនសៃ
ខេត្តរតនគិរី÷ យុវតីម្នាក់ បានស្លាប់បាត់បង់ជីវិត ខណ:មានជំងឺដ៏រាំុរៃជាយូមកហើយ បានដេកស្លាប់សង្ស័យខ្យល់គរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិកោះពាក់ ឃុំកោះពាក់ ស្រុកវើនសៃ។
មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផុត សាវិត ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកាចូនក្រោម ឃុំកាចូនស្រុកវើនសៃ ខេត្តរតនគិរី។
ក្រោយកើតហេតុសមត្ថកិច្វជំនាញចុះមកត្រួតពិនិត្យធ្វើកោសល្យវិច័យលើសាកសពពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចទំពួន៕ដោយ សាវ័ន