យុវជន “មិត្តល្អ” បានស្ម័គ្រចិត្តនាំគ្នាប្រមូលសំរាមត្រង់ចំនុចស្ពានស្វា ដើម្បីជាការរួមចំណេកសំអាតអនាម័យបរិស្ថានក្នុងក្រុងខេមរភូមិន្ទ

កោះកុង ៖ ដោយសារតែឆន្ទះដ៏មោះមុតនៃក្រុមហ៊ុន អិល វ៉ាយ ប្រាយ អ ដែលជាក្រុមហ៊ុនប្រមូលសំរាមតាមទីសាធារណក្នុងខេត្តកោះកុង ឃើញថា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ មានការចូលរួមដោយស្ម័គ្រចិត្តពីសំណាក់យុវជន “មិត្តល្អ” ក្នុងការចូលរួមសំអាតអនាម័យ បរិស្ថាន ត្រង់ចំនុចស្ពានស្វា ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នៅក្នុងការចូលរួមដើម្បីបរិស្ថានស្ថាននៃខេត្តកោះកុងនេះ លោក បូរិន ដែលជាថៅកែក្រុមហ៊ុនប្រមូលសំរាម អិល វ៉ាយ ប្រាយ អ បានថ្លែងប្រាប់បណ្តាញសារព៌តមានថា នេះជាលើកទី៤ហើយដែលក្រុមការងារលោកបានសហការជាមួយខាងអាជ្ញាធរ និងក្រុមយុវជនស្ម័គ្រចិត្តនានាក្នុងការចូលរួមសំអាតអនាម័យបរិស្ថាននៅចំនុចស្ពានស្វានេះ ហើយរូបលោកផ្ទាល់ក៏មានការត្អេកអរក្នុងការដែលបានឃើញថាសំរាមនៅទីនេះមានការថយចុះជាបន្តបន្ទាប់ ។

លោកក៏សង្ឃឹមថាបងប្អូនពលរដ្ឋនៅតំបន់នេះនឹងចូលរួមក្នុងការវិចខ្ចប់សំរាមដោយមិនមានការបោះចោលផ្តេសផ្តាសតាមដងព្រែកទៀតនោះទេ បើទោះបីជាបច្ចប្បន្នមានការរអាក់រអួលខ្លះក្នុងការប្រមូលថវិការបង់ថ្លៃសេវាយ៉ាងណាក្តី ក៏លោកសប្បាយចិត្តនូវលទ្ធផលដែលខាងក្រុមហ៊ុនទទួលបានពីការរួមចំណែកស្រលាញ់បរិស្ថានពីសំណាក់បងប្អូនពលរដ្ឋមួយចំនួនផងដែរ ។

ទន្ទឹមនិងនេះ លោក បូរិន ដែលជាថៅកែក្រុមហ៊ុន អិល វ៉ាយ ប្រាយ អ ក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋដែលរស់នៅចំនុចស្ពានស្វា មេត្តាជួយគ្នាក្នុងការជួយវិចខ្ចប់ទុកដាក់សំរាម តាមទីតាំងនានាដែលធ្វើអោយក្រុមហ៊ុនលោកងាយស្រួលក្នុងការប្រមូលសំរាមទាំងនេះ ជាងនេះទៅទៀតគឺរូបលោកមានការសង្ឃឹមយ៉ាងមុតមាំថាបងប្អូនពិតជាអាចចួលរួមក្នុងការមិនបោះចោលសំរាមនានាតាមទីសារធារណះ ពិសេសតាមដងព្រែកនានាដែលជាហេតុធ្វើអោយមានការប៉ះពាល់ដល់បរិស្ថានសងុ្គមនោះឡើយ ។

សូមបញ្ជាក់ថាទីតាំងធំៗចំនួន៥ដែលជាទីតាំងប្រឈមខ្លាំងជាងគេក្នុងក្រុងខេមរភូមិន្ទត្រូវបានអជ្ញាធរ សហការជាមួយក្រុមហ៊ុន អិល វ៉ាយ ប្រាយ អ ក្នុងការបើកយុទ្ធនាការប្រមូលសំរាមយ៉ាងទៀងទាត់ដោយក្នុង១ខែខាងក្រុមហ៊ុនត្រូវធ្វើការប្រមូលយ៉ាងតិចអោយបាន២ដង ហើយទីតាំងទាំងនេះសុទ្ធសឹងតែជាទីតាំងដែលត្រូវបានគេបោះសំរាមចោលរាប់សិបឆ្នាំមកហើយ ៕

អត្ថបទដែលជាប់ទាក់ទង