កក្រើកទៀតហើយ ! កូនឧកញ៉ា ជឹម សុខ បាញ់ប្រជាពលរដ្ឋស្លាប់និងរបួស រឿងសង្ស័យចោរលួចឡាន
ភ្នំពេញៈ កូនលោកឧកញ៉ា ជឹម សុខ បាញ់ប្រជាពលរដ្ឋស្លាប់ម្នាក់ និងរបួសម្នាក់ រឿងសង្ស័យចោរលួចឡាន។ កូនលោកឧកញ៉ា ជឹម សុខ គឺជាប៉ូលិសនៅខេត្តព្រៃវែង។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២៣,០០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះដែលស្លាប់ឈ្មោះ វុធ ភេទប្រុស និង
ម្នាក់ទៀតឈ្មោះ វ៉ាន ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។
បើតាម្ដាយរបស់ឈ្មោះ វ៉ាន ខេមរិន បានប្រាប់អ្នកព័ត៌មានយើងថា កូនគាត់មិនមែនជាចោរ លួចរថយន្តទេ រីឯជនរងគ្រោះដែលស្លាប់ក៏ពុំមែនជាចោរដែរ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់ បានទិញរថយន្ត ម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF2679 ។ ដោយបង់រំលោះ នៅខ្វះលុយ ៣,០០០ដុល្លារទៀត។ ហើយក៏មានទំនាស់សម្ដីជាមួយម្ចាស់ដើម
ឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។
ទើបឈានដល់បើករថយន្តពីភ្នំពេញ រត់គេចមកផ្ទះជាមួយឈ្មោះ វ៉ាន ខេមរិន ។ ទន្ទឹមនិងនោះ ឈ្មោះ ផាន់ សុឌី បានទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យតាមចាប់រថយន្តរថយន្តខាងលើ និងប្រាប់ថាជាចោរលួចរថយន្តខ្លួន។
ជាមួយគ្នានោះ ប៉េអឹមបានបើករថយន្តដេញតាម ពីក្រោយតាំងពីស្ពានអ្នកលឿង ផ្លូវជាតិលេខ១ កាច់តាមផ្សារកំពង់សឹង បត់ចូលមកស្រុកបាភ្នំ លុះដល់កន្លែងកើតហេតុ ។
ស្រាប់តែសមត្ថកិច្ច នគរបាលត្រូវជាកូនរបស់លោកឧកញ៉ា ជឹម សុខ បានបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យជនទាំងពីរនាក់ នៅក្នុងឡាន ត្រូវគ្រាប់ហូរឈាមស្លាប់ម្នាក់របួសម្នាក់កំពុងឃាត់ខ្លួន។
លោក ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានថ្លែងនៅព្រឹកថ្ងៃទី២៤,០៣,២០១៩នេះថា កម្លាំងរបស់លោកមិនបានបាញ់ទេ គឺឆ្កោកពីក្រោយ រថយន្តសង្ស័យប៉ុណ្ណោះ ។
លោកបន្តថា អ្នកបាញ់អាចជាសមត្ថកិច្ចនគរបាល ដែលគេស្ទាក់ពីមុខ ហើយនេះជាករណីចោរលួចរថយន្ត។
ទោះជាយ៉ាងណាជុំវិញការបាញ់ស្លាប់មនុស្សដោយសង្ស័យថាចោរលួចរថយន្តនេះ លោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មិនអាចសុំការបកស្រាយបានទេ
ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល។
ចំពោះករណីនេះ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍នេត សាវឿន គួរចាត់មន្ត្រីជំនាញធ្វើត្រួតពិនិត្យករណីនេះដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋ។
ជាការកត់សម្គាល់ ទោសប្រហារជីវិតគ្មានទេ។ ករណីដែលជនសង្សយ័មានអាវុធហើយតដៃសមត្ថកិច្ចយ៉ាងសាហាវព្រៃផ្សៃ….ដើម្បីទប់ស្កាត់ហានិភយ័អាយុជីវិតសមត្ថកិចនិងប្រជាជន….នោះសមត្ថកិច្ចមានសឹទ្ធប្រើការសម្រេចការពារខ្លួននឹងមានការយល់ព្រមពីមេកើយទៀតផង។