អាជ្ញាធរខេត្តរតនគិរី ប្រកាសថានឹងមិនឲ្យប្រជាពលរដ្ឋមានការខ្វះខាតទឹកប្រើប្រាស់នោះទេ ក្នុងរដូវក្តៅនេះ

ខេត្តរតនគិរី÷ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី មានប្រសាសន៍ថា អាជ្ញាធរខេត្តនឹងមិនឲ្យប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានភូមិឃុំ ក្នុងស្រុក ក្រុងទាំង ៩ ខ្វះខាតទឹកប្រើប្រាស់នោះទេក្នុងរដូវប្រាំងនេះ។ ការអះអាងរបស់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរីរូបនេះគឺ បានឲ្យក្រុមអ្នកសារព័ត៌មានដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

លោកបានបន្តថា រាល់ពេលប្រជាពលរដ្ឋតាមមូលដ្ឋាន មាន
ការខ្វះខាតទឹកប្រើប្រាស់ សូមអាជ្ញាធរឃុំសង្កាត់ ផ្តល់ដំណឹងដល់មន្ទីរភ្លាម ដើម្បីមន្ទីរចាត់ឲ្យមន្រ្តីជំនាញមានវិធាន
ការណ៍ចុះជួយផ្តល់ទឹកប្រើប្រាស់ជូនដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលា ពីព្រោះមន្ទីរមានរថយន្តដែលក្រសួងផ្តល់ឲ្យ១គ្រឿង និងសុីតែនទឹកចំនួន២ ចំណុះ១មឺុនលីត្រសម្រាប់អន្តរាគមន៍ដឹកជញ្ជូនទឹក ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកទោះជិតឫឆ្ងាយយ៉ាងណាក៏ដោយ។

លោក ចាន់ ប៊ុនធឿន បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ពុំទាន់មានប្រជាពលរដ្ឋតាមបណ្តាស្រុក ក្រុង ក្នុងខេត្ត ជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់នៅឡើយទេ។

បន្ថែមពីនេះទៀត ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរីរូបនេះ បានព្យាករណ៍ថា ក្នុងអំឡុងពេលពាក់កណ្តាលខែមេសា ដល់ដើមខែឧសភា ប្រជាពលរដ្ឋក្នុងក្រុងបានលុង អាចជួបបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ដោយសារប្រភពទឹកមួយចំនួនក្នុងក្រុងបានលុងដែលក្រុុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតយកមកផ្គត់ផ្គង់នោះ អាចប្រឈមហ្នឹងមានការរីងស្ងួតអស់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង