ស្រ្តី ជើងខ្លាំង ឈ្មោះ ស៊ន ណាវី អាងអំណាច ប្ដី ជាប្រធាន រ៉ែថាមពល ស្រុក ហ៊ានយកគ្រឿងចក្រ រំលោភយកដីព្រៃកោងកាងយកធ្វើកម្មសិទ្ធិខ្លូនឯង។

កោះកុង : ស្រ្តីជើងខ្លាំង ឈ្មោះ ស៊ន ណាវី ដែលត្រូវជាប្រពន្ធ លោក អ៊ូ សុភី ប្រធានការិយាល័យ រ៉ែ និងថាមពលស្រុកស្រែអំបិល បានឃុបឃិតគ្នាជាមួយលោក ម៉េង តិច ប្រធានបរិស្ថានស្រុកស្រែអំបិល បយកគ្រឿងចក្រ ទៅកាយ រំលោភ យកដី ព្រៃកលិចទឹក និង ព្រៃកោងកាង ដែលជាសម្បត្តិសារធារណៈ របស់រដ្ឋ និងជាធនធានធម្មជាតិដ៏សំបូរបែបសម្រាប់ជីវចម្រុះធ្វើការបន្តពូជ នៅចំណុចគេហៅ គយ ស្ថិតនៅក្នុងភូមិ កំពង់ស្ដាំ ឃុំជ្រោយស្វាយ ស្រុក ស្រែអំបិលខេត្តកោះកុង។

ពលរដ្ឋបានលើកឡើងថា ស្រ្តីឈ្មោះ ស៊ន ណា វី ត្រូវជាប្រពន្ធរបស់ លោក អ៊ូ សុភី ដែលជាប្រធាន រ៉ែថាមពល នៅក្នុងស្រុក អំបិលនេះបានយកសិទ្ធអំណាច របស់ប្ដី យកទៅ គំរាមកំហែង មន្ត្រី សាលា ឃុំ ជ្រោយស្វាយ និងគំរាម មេសហគមន៍ ជ្រោយស្វាយទៀត ។

តាមប្រភព ពីមេសហគមន៍ និង មន្ត្រីសាលាឃុំជ្រោយស្វាយ បាន និយាយ ប្រាប់អ្នកសារព័ត៌មានថា ឈ្មោះ ស៊ន ណាវី នេះយកគ្រឿងចក្រ ទៅកាយយកដីព្រៃលិចទឹក និង ព្រៃកោងកាង ហោមពទ្ធ័យកធ្វើជាកម្មសិទ្ធិរឯកជនបស់ខ្លួន ដោយមិនខ្លាចញញើត និង ច្បាប់នោះឡើយ។

អ្នកមីង ឈ្មោះ គី ឆាយ ភេទស្រី អាយុ៥៧ឆ្នាំ បាននិយាយថា ប្រព័ន្ធ លោក អ៊ូ សុភី បានជួល គ្រឿងចក្រ មកពីវាល រេញ អោយកាយព្រំដីលិចទឹក និង ដីព្រៃកោងកាង ព័ទ្ធជុំវិញដី ហើយប្រព័ន្ធ លោក អ៊ូ សុភី បានហៅ ប្ដី របស់គាត់ ទៅជួយមើល ព្រំប្រទល់ដីដែលគ្រឿង ចក្រនោះកំពុងកាយដី រយៈពេល២ថ្ងៃមកហើយ បន្ទាប់មកដល់ថ្ងៃទី៣ ក៍មានកំម្លាំង អង្គការ សម្ព័ន្ធ សត្វព្រៃ ហៅ កាត់ថា វ៉ាយ អេត បានមកហាមឃាត់គ្រឿងចក្រនោះ និងថែមទាំងបានឃាត់ ខ្លួនប្ដីរបស់គាត់យកទៅដាក់គុកថែមទៀត ខណះប្តីគាត់ត្រឹមជាអ្នកជួយមើលព្រំប្រទល់ដីអោយ ប្រពន្ធលោក អ៊ូសុភី មិនតែប៉ុណ្ណោះ ចំណែកលោកស្រី ស៊ន ណាវី ដែលជាម្ចាស់ដីនោះ ក្រុម អង្គការសម្ព័ន្ធសត្វព្រៃ ហៅកាត់ថា វ៉ាយ អេតនោះមិនបានឃាត់ ខ្លួននោះទេ ទុកអោយរួចខ្លួនយ៉ាងរំភើយ។

ជុំវិញបញ្ហាខាងលើ លោកស្រី ស៊ន ណាវី បានថ្លែងអោយដឹងតាមទូរស័ព្ទអោយអ្នកសារព័ត៌មាន ដឹងនាថ្ងៃទី ២២ មីនា ឆ្នាំ២០១៩ ថាដីនោះជាដីរបស់អ្នកស្រីពិតមែន ហើយការកាយដីនេះ អ្នកស្រីបាន ប្រាប់ លោក ម៉េង តិច ដែលជាប្រធានបរិស្ថានស្រុកស្រែអំបិលរួចហើយ ហើយ លោក តិច បានអនុញ្ញាតអោយអ្នកស្រីកាយដីនេះរួចហើយ ។

ចំណែក លោក ម៉េង តិច អ្នកសារព័ត៌មាន បានទូរស័ព្ទទៅសុំការ បំភ្លឺ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ដែរ តែគ្រាន់តែ លឺអ្នកកាសែត បឹត ទូរស័ព្ទបាត់ ហើយ អ្នកសារព័ត៌មានយើង បានតេជាលើកទី២លោក ម៉េង តិច ក៏បានបឹតទូរស័ព្ទបាត់ទៅ ។

ចំណែក លោក មេឃុំ ជ្រោយស្វាយ លោក ម៊ុន រ៉េ បំភ្លឺចំពោះមុខអ្នក សារព័ត៌មានថា គាត់ឲ្យក្រុមប្រឹក្សា និង មេសហគមន៍ ទៅធ្វើការ ហាមឃាត់ មិនឲ្យកាយដីនេះតទៅទៀតទេ តែបែជាត្រូវប្រពន្ធ លោក អ៊ូ សុភី ឈ្មោះ ស៊ន ណាវីនោះ ជេមេសហគមន៍ ថែមទាំងគំរាមកំហែង ជេប្រមាថ មេឃុំ តាមទូរស័ព្ទយ៉ាងខ្លាំង នេះប្រហែលជាគាត់អាងអំណាច ប្ដីរបស់គាត់ ដែលជាប្រធាន រ៉ែថាមពលស្រុកស្រែអំបិលហើយមើលទៅ។

គួរ រំលឹកថា លោក ម៉េង តិច ប្រធានបរិស្ថានស្រុកស្រែអំបិល បើកដៃ អោយមានការកាប់ព្រៃ លិចទឹក និង ព្រៃកោងកាង គ្រប់កន្លែងនៅក្នុងស្រុកស្រែអំបិល ដោយមិនខ្វល់អំពីច្បាប់អ្វីនោះឡើយ បើទោះបីជាមានការឆ្លើយប្រាប់ពីពលរដ្ឋជាច្រើនថាលោក ម៉េង តិច បើកដៃអោយឈ្មួញកាប់បំផ្លាញដីព្រៃលិចទឹក ព្រៃកោងកាង ដែលជាសម្បត្តិសារធារណៈរបស់រដ្ឋហើយត្រូវបានការពារអោយបរិស្ថានយ៉ាងណាក្តី ក៏គេមិនដែលឃើញ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តហ៊ានក្អកដាក់លោក ម៉េង តិច នោះដែរ នៅប្រហែលជា លោក ម៉េង តិច មានខ្សែខ្នងធំៗនៅពីក្រោយហើយមើលទៅបានជាលោកអាចធ្វើអ្វីៗបានតាមអំពើចិត្តបែបនេះ ។

អត្ថបទដែលជាប់ទាក់ទង