ករណីគ្រោថ្នាក់ចរាចរណ៍បុរសម្នាក់បើរឺម៉កកង់៣ដឹកមីក្រហមចុះពីលើស្ពានជ្រោយចង្វារត្រូវបានរថយន្តកៀរបណ្ដាលឲ្យក្រឡាបចំណែករថយន្តបើករត់គេចខ្លួនបាត់។
ភ្នំពេញ៖ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៤៥នាទីរសៀល ថ្ងៃទី២៣ខែមិនាឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ៕
យោងតាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុណ៍គេបានឃើញបុរសម្នាក់មានអាយុប្រហែល៣៥ឆ្នាំបានបើកម៉ូតូរឺម៉កកង់៣១គ្រឿងដឹងកែសមីយ៉ាងពេញព្រៀបតែម្ដងបើកឡើងពីលើស្ពានជ្រោយចង្វារពីត្រើយខាងកើតចុះមកត្រើយខាងលិចមិនទាន់បាននឹងផុតផងក៍ត្រូវបានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបើកមកកៀររឺម៉ករបស់គាត់ដែលកំពុងបើកខាងស្ដាំដៃបណ្ដាលឲ្យក្រឡាប់ហើយធ្លាក់កែសមីមកគ្របពីលើរូបគាត់ហើយត្រូវបានគៀបជាប់ជើងផ្នែកខាងស្ដាំដាច់ហូឈាមពេញផ្លូវត្រូវបានបងប្អូនដឹកម៉ូតូយកទៅមន្ទីពេទ្យដើម្បីព្យាបាល។
ក្រោយពេលកើតហេតុណ៍សមត្ថកិច្ចមូលដ្ធានក៍បានចុះមកដល់ហើយជួយរើយកកែសមីចេញរឺម៉កដើម្បីអូសចេញពីលើស្ពានចៀសវាងកុំឲ្យមានការកកស្ទះ។អត្ថបទ៖ហេងវុត្ថា