លោក ទេស វិបុល ប្រធានសមាគម អញ្ជេីញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “សារព័ត៌មានបែបសន្តិភាព និងប្រព័ន្ធផ្សព្វផ្សាយដេីម្បីសន្តិភាព” នៅសណ្ឋាគារ ហ្គ្រីនផាលេស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដឹកនាំក្រុមការងាររបស់សមគម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “សារព័ត៌មានបែបសន្តិភាព និងប្រព័ន្ធផ្សព្វផ្សាយដេីម្បីសន្តិភាព” ក្រោមអធិបតីភាព ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅសណ្ឋាគារ ហ្គ្រីនផាលេស រាជធានីភ្នំពេញ ។

គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺ ចែករំលែកគោលគំនិតសន្តិភាព ទ្រឹស្តីសន្តិភាព ទំនាស់ ឧបករណ៍វិភាគទំនាស់ សារព័ត៌មានហិង្សា ការដោះស្រាយទំណាស់តាមរយៈសារព័ត៌មាន របៀបប្រមូលព័ត៌មាន ការវិភាគព័ត៌មាននតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងវិធីសាស្ត្រ នៃប្រតិបត្តិការសារព័ត៌មានបែបសន្តិភាព ជាមួយគ្នានេះដែរ គម្រោងប្រព័ន្ធផ្សព្វផ្សាយដេីម្បីសន្តិភាព នឹងរៀបចំចងក្រងបណ្តាញព័ត៌មានបែបសន្តិភាព នៅតាមតំបន់គោលដៅ ដេីម្បីធ្វេីការចែករំលែកព័ត៌មាន និងពង្រឹងទំនាក់ទំនងក្នុចំណោមសិក្ខាកាម ពិសេសស្វែងយល់ពីការដាក់បញ្ចូលគោលគំនិត សន្តិភាព ដេីម្បីកាត់បន្ថយហិង្សា តាមរយៈអត្ថបទព័ត៌មាន ។

វគ្គបណ្តុះបណ្តាលស្តីពី “សារព័ត៌មានបែបសន្តិភាព និងប្រព័ន្ធផ្សព្វផ្សាយដេីម្បីសន្តិភាព” ត្រូវបានរៀបចំដោយ អង្គការក្រុមការងារដេីម្បីដោះស្រាយទំនាស់ សហការជាមួយក្រសួងព័ត៌មាន ។ ហេីយវគ្គបណ្តុះបណ្តាលនេះ រៀបចំឡេីងមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២២ -២៤ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ្គ្រីនផាលេស រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង