ឯកឧត្តម ជាវ តាយ ដឹកនាំមន្ត្រីសាលាខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមពិធីសមាទានសីល នៅវត្តអង្គខ្នា ស្រុកកំពង់ត្រាច ខេត្តកំពត
កំពត៖ ព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីសមាទានសីល នៅវត្តអង្គខ្នា ឃុំប្ញស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន ស៉ីម៉ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត និងប្រធានគណ:កម្មាការទី១០ នៃរដ្ឋសភា។
ដោយមានការចូលរួម ដោយមានការចូលរួមពី ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្ត្រីរាជការសាលាខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ យាជីតាជី សរុបប្រមាណ ៤០០នាក់។
បន្ទាប់មកបានបន្តដំណើរទៅសំណេះសំណាលជាមួយ សិស្សនុសិស្ស និងពិនិត្យមើលទីតាំងសាងសង់អគារសិក្សា ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន តាមរយះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ងី ស៊ុនសូភាព ស្ថិតសាលាបឋមសិក្សាភូមិថ្កូវ អគារមួយជាន់ មាន៦បន្ទប់ និងសាលាបឋមសិក្សា អនុវិទ្យាល័យ ភ្នំលក អគារមួយជាន់ មាន៥បន្ទប់ និងសាលាបឋមសិក្សាកោះក្រស្នា អគារមួយជាន់ មាន៥បន្ទប់។