រថយន្ត PRIUS បត់ឆ្លងលេីគំនូសសញ្ញាភ្លោះជាប់ ពណ៌លឿងនៅទ្រូងផ្លូវ មុខវិមានទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវរថយន្ត Ford Ranger បេីកបុកផ្អេីលសមត្ថកិច្ច!

ភ្នំពេញ ៖ យល់ដឹងពីគំនូសសញ្ញាភ្លោះជាប់ ពណ៌លឿង តាមបណ្តោយទ្រូងផ្លូវ ប្រើសំរាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញាចរាចរណ៍នេះ ប្រើលើផ្លូវដែលមានចរាចរណ៍ច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន ។ ចំណែកគំនូសសញ្ញាភ្លោះ ពណ៌លឿង ដែលមានគំនូសសញ្ញាដាច់ៗ នៅខាងឆ្វេង និង គំនូសជាប់នៅខាងស្តាំ តាមបណ្តោយទ្រូងផ្លូវ ប្រើសំរាប់បែងចែក ទ្រូងផ្លូវ ជាពីរទិសចរាចរណ៍ផ្ទុយគ្នា ។ អ្នកបើកបរនៅជិតគំនូសដាច់ៗ អាចឆ្លងកាត់ ឬ ជែងបាន ប៉ុន្តែអ្នកបើកបរនៅជិតគំនូសជាប់ មិនអាចឆ្លងកាត់ ឬជាន់បានឡើយ ។

បុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្ត TOTOYOTA PRIUS មួយគ្រឿង បត់ឆ្លងផ្លូវលេីគំនូសសញ្ញាភ្លោះជាប់ ពណ៌លឿងនៅទ្រូងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្ត Ford Ranger បេីកបុកចំពាក់កណ្តាលរថយន្តខាងស្តាំ ខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ហេតុការណ៍នេះឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខវិមានស្តីទីការគណៈរដ្ឋមន្ត្រី តាមបណ្តោយផ្លូវសហពន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អត្ថបទដែលជាប់ទាក់ទង