បង្ក្រាបគោយន្តដឹកឈេីខ្នាតយក្យ មួយគ្រឿង ត្រូវបានគេដឹងថាជារបស់មេឈ្មួញដុៈស្លែរម្នាក់ ជេីងខ្លាំងប្រចាំក្នុងស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ គោយន្តដឹកឈេីខ្នាតយក្យមួយគ្រឿង ត្រូវបានខាងមន្ត្រីជំនាញបរិស្ថានចំណុច ស្រែកិន ធ្វេីការបង្ក្រាប ខណៈម្ចាស់គោយន្តបេីកយកមកលាក់ទុកខាងក្រោយផ្ទះ ប្រជាពលរដ្ឋ។
ការចុះបង្ក្រាបខាងលេីនេះ ដោយមានការ រាយការណ៍ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអំពី សកម្មភាពការដឹកជញ្ជូនឈេី បែបអាណាធិបតេយ្យ របស់មេឈ្មួញម្នាក់ ត្រូវបានគេ ស្គាល់ឈ្មោះថា លោក ម៉ុន ជាមេឈ្មួញជេីងខ្លាំងប្រចាំស្រុកឱរ៉ាល់។ដោយរយៈពេលកន្លងមកមេឈ្មួញរូបនេះ តែងតែលួចដឹកជញ្ជូនផលអនុផលព្រៃឈេី យ៉ាងសកម្ម ក្នុងទឹកដីស្រុកឱរ៉ាល់ ហេីយកម្លាំងជំនាញបរិស្ថានយេីងបានធ្វេីការតាមបង្ក្រាបជាច្រេីនដងតែ ដឹងខ្លួនមុន បានគិចចូលក្នុងចំការអំពៅជាញឹកញាប់ រហូតមកដល់ថ្ងៃនេះត្រូវអស់លាក់ ហេីយត្រូវបានខាងមន្ត្រីជំនាញបរិស្ថានស្រែកិនយេីងធ្វេីការបង្ក្រាបតែម្តង។
កិច្ចប្រត្តិបត្តការខាងលេីនេះបានធ្វេីឡេីងនៅព្រឹកថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៩ នៅចំណុចក្នុងភូមិ ទួលធ្នុង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំ កម្លាំងដោយ វណ្ណ ធឿន ប្រធានក្រុមល្បាតចំណុចស្រែកិច្ច និងមានការសហការចូលរួម ពីខាងអ្នកសារព័ត៌មានយេីង ទៀតផង។
ក្រោយពីការបង្ក្រាបគោយន្តរបស់មេឈ្មួញខាងលេីរួចមកកម្លាំងជំនាញបរិស្ថាន យេីងបានធ្វេីការបេីកយកមករក្សាទុក នៅទីស្នាក់ការបរិស្ថានស្រែកិន ដេីម្បីចាត់ការបន្តតាមនិតិវិធី ច្បាប់ស្តីអំពីព្រៃឈេី។
សូមបញ្ចាក់ផងដែរថា៖រយៈពេលកន្លងមកកម្លាំងជំនាញបរិស្ថានស្រែកិន បានធ្វេីការបង្ក្រាបជាច្រេី នដង មកហេីយទៅលេីក្រុមឈ្មួញ ទាំងនេះ តែទួសម្បីក្រុមឈ្មួញទាំងនេះមកលបលួចដឹកជញ្ជូនយ៉ាងណាក៏ដោយ កម្លាំងជំនាញបរិស្ថានយេីងនឹង បន្តការតាមបង្ក្រាបជានិច្ចមកលេីមេឈ្មួញទាំងនេះ៕