ភសុទ្ធជ្រើសរើសប៉ូលិសចូលក្របខ័ណ្ឌដោយមិនចាំបាច់ប្រឡងប្រណាំងកើបលុយជិតកន្លះលានដុល្លារ
បាត់ដំបង៖ ជនឆបោកឈ្មោះ ស៊ិន សោម អាយុ ៤៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ត្រូវបានកម្លាំងនគរបាលផ្នែកអនុវត្តដីកា តាមចាប់ខ្លួនបាន នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ មិនា ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ពីបទ<ឆបោក>តាមរយះដើរជ្រើសរើសមនុស្សឲ្យចូលក្របខ័ណ្ឌនគរបាលជាតិ ដោយមិនចាំបាច់ប្រឡង។
តំណាងអយ្យការខេត្តបាត់ដំបង បានចោទប្រកាន់ជនឈ្មោះ ស៊ិន សោម នេះពីបទ<ឆបោក> ដែលប្រព្រឹត្តនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។បើតាមព័ត៌មានពីសមត្ថកិច្ចថា ជននេះ និងបក្ខពួកប៉ុន្មាននាក់ទៀត ដែលសុទ្ធតែជាមន្ត្រីនគរបាល បានដើរបំផុសជ្រើសរើសរើសមនុស្សឲ្យចូលក្របខ័ណ្ឌនគរបាលជាតិ។ ជាមួយនឹងជ្រើសរើសបែបងាយៗនេះអ្នកចង់ចូលក្នុងម្នាក់ត្រូវបង់លុយយ៉ាងតិចក៏ ១ម៉ឺនដុល្លាដែរ គឺអាចជាប់ក្របខ័ណ្ឌនគរបាលដោយស្វ័យប្រវត្តិ ១០០% ដោយមិនចាំបាច់ប្រឡង។ប៉ុន្តក្រោយពីជ្រើសរើស និងប្រមូលលុយបានរាប់សិបម៉ឺនដុល្លា ជនទុច្ចរិតនេះស្ពាយរត់គេចខ្លួនបាត់ឈឹងតែម្ដង។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លុយដែលជននេះ និងបក្ខពួកបោកបានយ៉ាងតិចជិតកន្លះលានដុល្លា។ ព្រោះជននេះបានដើរជ្រើសរើសមនុស្សចូលនគរបាលមានច្រើនខេត្តណាស់។ ប៉ុន្តែពេលត្រូវចាប់ខ្លួន ជននេះបានប្រាប់ថា លុយដែលឆបោកបាននោះ ខ្លួនយកទៅលេងល្បែងកាស៊ីណូនៅព្រំដែន យួនចាញ់ហ្មត់អស់ហើយ។