អំណោយ ទៃយទាន គ្រឿងឧបភោគបរិភព ជាច្រើនត្រូវបានពុទ្ធបរិស័ទ្ធក្នុងស្រុកអង្គស្នួល ដង្ហែរយកមកប្រគេនជូនព្រះសង្ឃដែលកំពុងជួបការលំបាកនៅវត្តបុរាណនិវេសន៍ហៅវត្តប្រាសាទនាងខ្មៅ
ខេត្តតាកែវ៖នាព្រឹកថ្ងៃពុធ ទី,១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព,ស២៥៦២ ត្រូវនឹងថ្ងៃទី២០ខែមិនា ឆ្នាំ២០១៩ លោកឧបាសក យឹម បូរ័ត្ន ឧបាសិកា ផន ផល្លី លោកជា កុយ ឧបាសិកា ភាពនិងលោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល បានប្រមូលទៃយទានជាច្រើន ពីសប្បុរសជនក្នុងស្រុកអង្គស្នួលដើម្បីយកមក ប្រគេនដល់ព្រះសង្ឃនៅវត្ត បុរាណនិវេសន៍ ហៅវត្ត ប្រាសាទនាងខ្មៅ ស្ថតិនៅភូមិ ចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវដែលមានព្រះសង្ឃគង់នៅប្រមាណជាងមួយរយអង្គ កំពុងជួបការលំបាក។ក្នុងនោះក៏មានសបរុសជនជាច្រើនបានចូលរួមមាន លោក តាក់ ជីឡៅ និងភរិយា លោក យ៉ាវ រតនា និងលោកស្រី ណាង ស្រីលក្ខណ៍ លោកជួន មិនា និងភរិយា លោក ឈន មករា និង ភរិយា លោក យ៉ាវ វាសនា និងភរិយាលោក អាង ខណ្ឌពោធិ៍សែនជ័យ លោកយឹម ឈានណារិទ្ធនិងភរិយា លោកចិន ចំណាន និងភរិយា លោកសំណាង បូរី និងភរិយា លោក ម៉ៅ យូអ៊ែល និងភរិយា លោក ហួ និងភរិយា និងលោក គា ថាវី ផងដែរ,។
ទៃយទានដែរយកមកប្រគេនជូនដល់ព្រះសង្ឃក្នុង វត្តបុរាណនិវេសន៍ហៅ ប្រាសាទនាងខ្មៅ ក្នុងនោះរួមមាន៖ អង្កចំនួន២២បាវ មី៦០កេះ ទឹកបរុសុទ្ធ៥កេះ ទឹកក្រូច៥កេះ ទឹកត្រី២៧យូរ ទឹកសីអីវ ២៤យូរ បច្ច័យប្រគេនជូនព្រះសង្ឃចំនួន១៣០អង្គ ក្នុងមួយអង្គ១០០០០រៀល បច្ច័យកសាងចំនួន២០០០០០រៀល និងលោកតាអាចារ្យ១០នាក់ ក្នុងមួយនាក់១០០០០រៀល ដែរសរុបជាទឹកប្រាក់អស់ដប់លាន រៀល។
ឈ្លាតក្នុងឱកាសនោះដែរលោក យិន បូរត័ បានថ្លែងថា ទៃយទានដែរយកមកប្រគេនព្រះសង្ឃនេះដែរគឺមានសហការចូលរួមពីបងប្អូនពុទ្ធបរិស័ទ្ធ ជិតឆ្ងាយក្នុងស្រុកអង្គស្នួល ដើម្បីរួមចំណែក្នុងព្រះពុទ្ធសាសនា ជាពិសេសជាមួយរាជរដ្ឋាភិបាល កម្ពុជាយើងផងដែរ ។
លោក យិន បូរ័ត្នបានបន្ថែមទៀតថា កាលលោកនៅតូចក្នុងអំឡុងឆ្នាំ១៩៧៥លោកបានឃើញទីវត្តអារាមមួយនេះ មានសភាពទ្រុតទ្រោមយ៉ាងខ្លាំង តែនាពេលបច្ចុប្បន្ននេះដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតិ តេជោហ៊ុន សែនជា នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិអោយទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ មិនថាវិស័យពុទ្ធចក្រអាណាចក្រនោះទេ គឺកំពុងតែមានភាពរីកចំរើនព្រមៗគ្នាតែម្តង។
ជាចុងក្រោយនេះផងដែរលោក យិន បូរ័ត្ន សូមថ្លែងអំណរអគុណយ៉ាងជ្រាវជ្រៅ ចំពោះបងប្អូន សប្បុរសជនទាំងអស់ ដែរបានចំណាយថវិការផ្ទាល់ខ្លួន ចូលរួមចំណែក ដើម្បីទ្រទ្រង់ ព្រះពុទ្ធសាសនាអោយបានគង់វង្សជានិរន្ត៕