អ្នកសារពត៌មានម្នាក់ត្រូវបានគំរាមសម្លាប់ពីសំណាក់លោក ចាន់ សុជា នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្តនិងជាមេខ្លោងនៅពីក្រោយខ្នងរថយន្តខ្នាតយក្សដឹងដំឡូងក្រឡាប់ក្អូតចេញឈើ
ខេត្តព្រះវិហារ ÷នៅថ្ងៃទី២០ខែមិនាឆ្នាំ២០១៩នេះលោក សួន ក្រែង ភ្នាក់ងារទូរទស្ស ស្លឹករិតនិងA N Nប្រចាំខេត្តព្រះវិហារបានអោយក្រុមការងារយើងដឹងថាលោកត្រូវបានលោកចាន់ សុជានាយរងផ្នែករដ្ឋ បាលព្រៃឈើស្រុកជាំក្សាន្តនិងបក្សពួកខលទូរសព្ទមកគំរាមសម្លាប់លោកដោយខឹងរឿងលោកហ៊ានចុះផ្សាយករណីរថយន្តដឹកដំឡូងពីលើឈើពីក្រោម។
គួរំលឹកផងដេែរថាកាលពីថ្ងៃទី១៤ខែមិនាឆ្នាំ២០១៩កន្លងទៅថ្មីៗនេះមានរថយន្តយីឌុបខ្នាតយក្សមួយ
គ្រឿងផ្ទុកឈើជាច្រើនម៉ែត្រគូបដោយដាក់ដំឡូងមីលើនិងបានក្រឡាប់ទាំងកណ្តាលថ្ងៃត្រង់ស្ថិតនៅស្រុកជាំក្សាន្តជាដែនសមត្ថកិច្ចលោកមេព្រៃខាងលើតែម្តងតែអ្វីនឹកស្មានមិនដល់នោះគឺក្បាលរថយន្តនោះត្រូវបានក្រុមឈ្មួញរំដោះយកបានដោយសុវត្ថិភាពដោយបន្សល់ទុកកន្ទុយរុឺម៉កតែខាងផ្នែកមេព្រៃស្រុកលោក គឹមជេត្ថាវី និងនាយរងផ្នែកលោកចាន់ សុជាឆ្លើយយ៉ាងរំភើយថាអត់ដឹង។
គូសបញ្ជាក់ថាបច្ចុប្បន្នបទល្មើព្រៃឈើកើតឡើងដូចទឹកបាក់ទំនប់ក្នុងទឹកដីខេត្តព្រះវិហារជាពិសេសស្រុកជាំក្សាន្តតែម្តងគេមិនដែលឃើញលោកនាយផ្នែកនិងនាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកទាំងពីររូបខាងលើធ្វើការទប់ស្កាត់រឺបង្ក្រាបឡើយ ពោល គឺចាំតែឆ្ងាញ់ដូចពាក្យចាស់និយាយថា(ហៃអើៗដូចអាជ័យធ្លាក់ទឹក)។
ជំវិញករណីការចោទប្រកាន់ខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកចាន់ សុជា នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្តបានទេនៅព្រឹកថ្ងៃទី២០ខែមិនាឆ្នាំ២០១៩នេះដោយទូរសព្ទមិនអាចទំនាក់ទំនងបាន៕ដោយ សុផានុរស្ស