ផ្ទះម៉ាស្សាកោសជប់យីហោ បាតដៃប្រសប់១៦៨ ត្រូវនគរបាលប្រឆាំងការជួញដូរផ្លូវភេទនិងការពារអនិតិជនចុះបង្ក្រាប

កណ្តាល៖ទីតាំងផ្ទះដាក់កោសជប់ យីហោ បាតដៃប្រសប់១៦៨ ដោះស្លែរយ៊ូហើយនៅ ត្រូវបាននគរបាលការិយាល័យប្រឆាំងជួញដូរផ្លូវភេទនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរៈសេនិយិ៍ឯក រស់ សាវិន ប្រធានការិយាល័យនិងអង្គការមេត្រីអន្តរជាតិសហការណ៍ជាមួយកំលាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ប៉ុស្តិ៍តាខ្មៅ និងអាជ្ញាធរភូមិសង្កាត់ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនមនុស្សស្រីបាន០៧នាក់ ម៉ែយ៉ែមម្នាក រួមនិងវត្ថុតាងមួួយចំនួនទៀត។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩វេលាម៉ោង២០និង៣០នាទីយប់ នៅចំណុចផ្ទះម៉ាស្សាកោស ជប់ យីហោ បាតដៃប្រសប់១៦៨ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះមានចំនួន០៦នាក់ក្នុងនោះកូនចិញ្ចឹម០៣នាក់ និងស្រីៗបំរើផ្លូវភេទ០៣នាក់ ក្នុងនោះមានអាយុ១៦ឆ្នាំមួយនាក់។ចំណែកម្ចាស់ទីតាំង ឈ្មោះកាន់ កាឌី ភេទ ប្រុសអាយុ៥១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ជាម៉ែយ៉ែម។

នគរបាលបានអោយដឹងថា៖ កាលពីវេលាកើតហេតុខាងលើ កំលាំងការិយាល័យជួញដូរផ្លូវភេទនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរៈសេនិយិ៍ឯក រស់ សាវិន ប្រធានការិយាល័យនិងអង្គការមេត្រីអន្តរជាតិសហការណ៍ជាមួយកំលាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ប៉ុស្តិ៍តាខ្មៅ និងអាជ្ញាធរភូមិសង្កាត់ បានចុះមកបង្រ្កាបករណីខាងលើ ដោយឃាត់ខ្លួនបានម៉ែយ៉ែមម្នាក់ឈ្មោះកាន់ កាឌី ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅព្រែកសំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឆែកឆេរបន្ទប់ដែលដាក់សម្រាប់ម៉ាស្សា កោសជប់ លួចបំរើផ្លូវភេទ ចំនួន១០បន្ទប់ រកឃើញវត្ថុតាងមួយចំនួនធំ មានស្រោមអនាម័យ របស់ប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងមួួយចំនួនទៀតយកទៅការិយាល័យដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ឆ ដា

អត្ថបទដែលជាប់ទាក់ទង