មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុង ប្រារព្វទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ ​​ ៉យុវជនដើម្បីវប្បធម៌ជាតិ  ៉

កោះកុង ៖ ឯកឩត្តម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បះ បានអំពាវនាវ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អង្គការជាតិ អន្តរជាតិ និង វិស័យឯកជននានា មេត្តា រួមគ្នា រិះរកវិធី ជំរុញលើកទឺកចិត្ត ដល់យុវជន យុវនារី ដែលជាអ្នកបន្តវេន មេត្តាចូលរួមដោយស្មារតី ស្រលាញ់ នូវវប្បធម៌ និង សិល្បៈរបស់ខ្លួន ដើម្បីធ្វើអោយសិល្បៈ វប្បធម៌យើង ស្ថិតក្នុងផ្នត់គំនិតយុវជន និង មហាជន គ្រប់លំដាប់ថ្នាក់ ក្នុងន័យអប់រំ ដើម្បីវប្បធម៌ និង វប្បធម៌ដើម្បីអប់រំ ព្រមទាំងរួមគ្នាជាធ្លុងមួយ ។

ការអំពាវនាវខាងលើ បានធ្វើឡើងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលបានរៀបចំឡើងនៅ សាលមហោស្រពខេត្តកោះកុង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឩត្តម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បះ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការអង្គភាពនានាជុំវិញខេត្តកោះកុង រួមទាំង សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ។

នៅក្នុងនេះផងដែរ លោកជំទាវ មិថុនា ភូថង អភិបាល នៃ គណៈអភិបាលខេត្តកោះកុង បានថ្លែងថា ការប្រារព្វទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩នេះ ប្រារព្វឡើងក្នុងគោលបំណង​​ ជំរុញអោយពលរដ្ឋទាំងអស់ ពិសេសយុវជន យុវនារី ចូលរួមអោយបានសកម្មថែមទៀត​ ក្នុងការលើកកំពស់មនសិការ ស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកនូវចំណេះដឹង ផ្នែកបច្ចេកទេស​ សិល្បៈវប្បធម៌ ជំរុញការអភិរក្សនិងការអភិវឌ្ឍវប្បធម៌ជាតិ បង្កើននូវការយល់ដឹង​ អោយកាន់តែច្បាស់ពីតម្លៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួត ៕

អត្ថបទដែលជាប់ទាក់ទង