ជ្រូកនាំចូលខុសច្បាប់ ពីប្រទេសវៀតណាម ត្រូវបានកំលាំងជំនាញ ការិយាល័យបសុព្យាបាល ខេត្តតាកែវ បង្ក្រាប

តាកែវ ៖ ដោយអនុវត្តតាមសារាចរ ណែនាំ របស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក៏ដូចជាអគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ស្តីពីការទប់ស្កាត់ រាល់ការនាំសត្វជ្រូករស់ ចូលមកពីប្រទេស វៀតណាម ខណះ ពេលដែលកំពុងតែមានផ្ទុះ ជំងឺឆ្កួតអាហ្រ្វិកនោះ ។

នៅព្រឹកថ្ងៃទី១៨ ៣ ២០១៩ ដោយមានការសម្របសម្រួល ពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្តតាកែ លោកថៃ លី ប្រធានការិយាល័យបសុព្យាបាលនិងផលិតកម្មសត្វ ខេត្ត តាកែវ ដោយមានការសហការជាមួយ លោកឧត្តមសេនីត្រី វង្ស ហុក លី ស្នងការរង នគរបាលខេត្តាកែវ ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងលោក ហ៊ុន សារ៉ាត់ ប្រធានការិយាល័យ ត្រួតពិនិត្យអានាម័យ បស្យុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្តនៃក្រសួងកសិកម្ម រួមនិងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការចុះចាប់ សត្វជ្រូកដែលឈ្មួញបានលួចចូលមក ដោយខុសច្បាប់ ក្នុងឃ្លាំងស្តុកជ្រូក នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

លោក ថៃ លី នាយការិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្ត បានអោយដឹងថា បន្ទាប់ពីមានសារាចរណែនាំពីរដ្ឋមន្រី្ត និងអគ្គនាយកដ្ឋាននោះ​ កំលាំងរបស់លោក​​​ តែងតែចុះល្បាត​ និងពិនិត្យ​​ នៅតាមច្រករបៀង​ ដែលឈ្មួញ បាននាំជ្រូក ចូលមក នាពេលកន្លងមក ជាប្រចាំ គ្រប់ច្រកល្ហកផងដែរ ។

លោកនាយការិយាល័យ បានបន្តទៀតថា ចំពោះឈ្មួញនិងជាម្ចាស់ទីតាំង ដែលបានលួចនាំជ្រូក ចូលមកស្តុបទុកដើម្បីធ្វើការចែកចាយ ដល់ទីតាំងសត្វឃាត សម្រាប់កាប់សាច់លក់នោះ មានឈ្មោះ សាន រ៉ា ភេទប្រុស រស់នៅភូមិឃុំ​ ខាងលើ​ ហើយសត្វជ្រូក​ ដែលយើងចាប់បានជាក់ស្តែង មានចំនួន២៥ក្បាល ក្រោយពីចាប់បានហើយ កំលាំងជំនាញក៏បាននាំយកសត្វជ្រូកទាំងអស់នោះ មករក្សាទុក វនៅការិយាល័យផលិតកម្មនិង បសុព្យាបាលខេត្តដើម្បីចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង