មនុស្សម្នាក់បានស្លាប់និងបីនាក់ផ្សេងទៀតរងរបួសស្រាលនិងធ្ងន់ក្នុងឧបតិហេតុគ្រោះថ្នាក់ចរាចរណ៍រន្ធត់

ខេត្តកំពង់ឆ្នាំង:គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥កាលវេលាម៉ោង ៩ និង១០ នាទីព្រឹក ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៩ត្រង់ចំណុចភូមិទួលរកា ឃុំមេលំ ស្រុកបរិបូណ៌ បណ្ដាលឱ្យបុរសចំណាស់ម្នាក់ជាមេធីវីនិងជាអតីតព្រះរាជ្ញារខេត្តបាត់ដំបងបានស្លាប់យ៉ាងអណោចអធម៍និងមានមនុស្ស៣នាក់ផ្សេងទៀតរងរបួស ខណៈដែលអ្នករថយន្តវ៉ាជែងដោយមិនប្រុងប្រយ័ត្ន ។

សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត មានឈ្មោះ យ៉ា យ៉េត ភេទប្រុសអាយុ៧៩ ឆ្នាំមានមុខរបរ ជាមេធាវីនៅនិងមានទីលំនៅខេត្តបាត់ដំបង ។ មុនពេលកើតហេតុ រថយន្តម៉ាកហុងដា c r v ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AB .0942 បើកបរតែម្នាក់ឯង ក្នុងដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបើកវ៉ាជែង រថយន្តកុងតឺន័រមួយគ្រឿង ហើយក៍បានជ្រុលទៅបានបុកចំកង់ រថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកឡុចស៊ីស 470 ពាក់លេខនគរបាល2- 1396 អ្នកបើកបរឈ្មោះចែម សារុំ នៅរាជធានីភ្នំពេញ បន្ទាប់មករថយន្ត CRV ក៍បានរួចក៏ជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាក toyota takoma ពាក់ស្លាកលេខ កំពង់ចាម 3a .4829 អ្នកបើកបរឈ្មោះនួន សន្យា ភេទប្រុសអាយុ 25 ឆ្នាំនៅរាជធានីភ្នំពេញ។
នៅកន្លែងកើតហេតុបុរសឈ្មោះយ៉ា យ៉េត បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយជាប់ក្នុងរថយន្ត ។

មានមនុស្ស៣នាក់ ផ្សេងទៀត ដែលជិៈក្នុងរថយន្ត តាកូម៉ា ក៏បានរងរបួសធ្ងន់និងស្រាល ហើយត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានយករថយន្តទាំង៣ គ្រឿងទៅកាន់អធិការនគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង