-ដោយសារភ្លេីងប្រច័ណ្ណបុរសវ័យចំណាស់ម្នាក់ប្រេីប្រាស់ដំបងឫស្សីវាយសម្លាប់បុរសម្នាក់រួចអូសទម្លាក់ចូលក្នុងទឹកស្រះនៅស្រុកកំរៀងខេត្តបាត់ដំបង:
🌸-នៅព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៩នេះដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក នួន សានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផង នោះ លោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំការកម្លាំងជំនាញក្នុងផែនសហការណ៍ជាមួយកម្លាំងនគរបាលស្រុកកំរៀងដែលមានលោកវរសេនីយ៍ឯក គឹម ពន្លក ជាអធិការនគរបាលស្រុកធ្វេីការស្រាវជ្រាវករណីឃាតកម្មគឹតទុកជាមុនមួយករណីក្នុងមូលដ្ឋានភូមិស្វាយធំ ឃុំបឹងរាំង ស្រុកំរៀងរហូតឈានទៅធ្វេីការឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់និងប្រពន្ឋរបស់ខ្លួនម្នាក់ទៀត ដែលជាជនជាប់ស័ង្សយក្នុងអំពេីឃាតកម្មមួយនេះ។
💢-សូមជម្រាបជូនថាកាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០១៩ ពលរដ្ឋបានប្រទះឃេីញសាកសពបុរសម្នាក់នៅក្នុងស្រះទឹកមួយកន្លែងស្ថិតក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលសាកសពបុរសនោះឈ្មោះ សំ ម៉ៅ អាយុ ៥១ឆ្នាំរស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ហេីយនៅលេីខ្លួនសាកសពមានស្លាកស្នាមរបួសដោយអន្លេីនិងមានចំណងកន្សែងរិតជាប់នឹងកផង ។ ផ្តេីមចេញពីបញ្ហានេះនគរបាលបានដាក់ការស័ង្សយលេីករណី(ឃាតកម្ម)ចំពោះជនងគ្រោះខាងលេី ដែលនាំទៅដល់ការស៊េីបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ក្រោម បញ្ជាផ្ទាល់ពីឯកឧត្តមស្នងការនគរបាលខេត្តបាត់ដំបង មកដល់ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០១៩ ដោយបានការយល់ព្រមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងនរបាលបានសម្រេចឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ភេង ភាព អាយុ៥១ឆ្នាំ រស់នៅភូមិត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ជាប្តីនិងស្រ្តីជាប្រពន្ឋឈ្មោះ សែត ភាព អាយុ ៥០ឆ្នាំ ដេីម្បីធ្វេីការស្រាវជ្រាវ ។
⭕️-ឆ្លងតាមរយៈការស្រាវជ្រាវប្រមូលភស្តុតាងជនស័ង្សយ ភេង ភាព បានឆ្លេីយសារភាពថា ខ្លួន បានប្រេីប្រាស់ដំបងឫស្សីវាយម្លាប់ជនរងគ្រោះឈ្មោះ សំ ម៉ៅ កាលពីយប់ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៩ដែលក្នុងសម្មភាពនេះក៏បានការចូលរួមពីប្រពន្ឋខ្លួនផងដែរ ហេីយមូលហេតុដែលឈានដល់ការវាយសម្លាប់ជនរងគ្រោះនេះគឺផ្តេីមចេញពីភ្លេីងប្រច័ណ្ណរវាងជនរងគ្រោះជាមួយប្រពន្ឋរបស់ខ្លួននាពេលកន្លងទៅ ។ សូមបញ្ជាក់ជូនថានារយ:ពេលកន្លងទៅជនរងគ្រោះធ្លាប់ចេញ ចូលក្នុងលំនៅដ្ឋានរបស់ជស័ង្សយដោយសារតែពួកគាត់មានទីលំនៅជិតខាងគ្នា ហេីយបន្តិចម្តងៗជនស័ង្សយបានផ្តេីមគំនិតប្រច័ណ្ណថាជនរងគ្រោះនេះនិងប្រពន្ឋខ្លួនមានទំនាក់ទំនងស្នេហាជាមួយគ្នា ហេីយធ្លាប់ប្រាប់ថាឈប់ឲ្យជនរងគ្រោះចេញ ចូល ក្នុងលំនៅដ្ឋានរបស់ខ្លួនទៀត។ នៅយប់កេីយហេតុជនរងគ្រោះមកសុំស្នាក់នៅក្នុងផ្ទះរបស់ជនស័ង្សយដោយសារជនរងគ្រោះនិងប្រពន្ឋជនរងគ្រោះមានទំនាស់ជាមួយគ្នាហេីយមិនបានអនុញ្ញាតឲ្យជនរងគ្រោះសម្រាកនៅក្នុងផ្ទះទេ បញ្ហានេះជាឱកាសដោយស្ថិតក្នុងកំដៅនៃភ្លេីងប្រច័ណ្ណផងជនស័ង្សយនិងជាជនដៃដល់បានបង្កជម្លោះជាមួយជនរងគ្រោះរហូតឈានដល់ការប្រេីប្រាស់ដំបងវាយប្រហារហេីយអូសទៅទម្លាក់ក្នុងទឹកស្រះមួយកន្លែងនៅក្នុងភូមិ ។ ក្នុងពេលវាយប្រហារនេះប្រពន្ឋជនស័ង្សយបានជួយក្រៀកអូសជនរងគ្រោះទៅកាន់មាត់ស្រះ និងយកកន្សែងរិតកបន្ថែមទៀតមុនពេលទម្លាក់ចូលក្នុងទឹកស្រះ ហេីយដេីម្បីជាការបង្វែងដានសមត្ថកិច្ចជនស័ង្សយបានយកក្រដាស់សរសេរអក្សរមានន័យថា (កូនស៊ីឪពុក…..)បង្កប់នៅក្នុងកាបូបរបស់ជនរងគ្រោះក្នុងចេតនាទម្លាក់រឿងនេះទៅឲ្យកូនប្រសារប្រុសរបស់ជនរងគ្រោះជាអ្នកទទួល។
💢-ជនស័ង្សយទាំងពីរនាក់និងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕