យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះយកមកដំបំបែកយករំសេវផ្ទុះរងរបួសធ្ងន់
ខេត្តរតនគិរី÷ បុរសម្នាក់បានរងរបួសធ្ងន់ខណ:រពឹសដៃយកគ្រាប់មីនមិនទាន់ផ្ទុះមកដំបំបែកយករំសេវ ស្រាប់តែផ្ទុះភឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតឡើងកាលកាលពីវេលាម៉ោង១០.និង០០ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេវ សិញ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិច្រាយ មានទីលំនៅ ភូមិ/ឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ៕ដោយ សាវ័ន