ប៉ូលិសក្រុងបានលុងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីបង្កហិង្សាធ្វើឲ្យអ្នកដទៃរបួសស្នាម

ខេត្តរតនគិរី÷ ជនសង្ស័យ២នាក់ត្រូវកម្លាំងអធិការនគរបាលក្រុងបានលុង ឃាត់ខ្លួនពាក់ព័ន្ធករណីបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(វាយនិងដំបងដែក)បណ្តាលឲ្យជនរងគ្រោះ២នាក់ រងរបួសធ្ងន់និងស្រាល។

ករណីអំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុច ក្បែរផ្ទះលក់កូនឈើ ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ១-ឈ្មោះ រម្យ ភារុណ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរ មិនពិតប្រាកដ មានសារធាតុ ញៀនវិជ្ជមាន(+)នៅក្នុងខ្លួន។

ជនសង្ស័យ២-ឈ្មោះ ចន ឌីណេ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរសិស្ស។

រីឯជនរងគ្រោះឈ្មោះ មិង នុ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន បច្ចុប្បន្នរស់នៅភូមិបាជាន់ ឃុំឯកភាព ស្រុកអូរជុំ មុខរបរសិស្ស រងរបួសធ្ងន់ ត្រូវខ្នង និងជើង។

ជនរងគ្រោះ២-ឈ្មោះ ឌូត នៀ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង បច្ចុប្បន្នរស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ មុខរបរសិស្ស រងរបួសស្រាល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងនិងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង