យុវជនម្នាក់យកកាំបិតអារកសម្លាប់ខ្លួនឯងមិនដឹងមូលហេតុ

ខេត្តរតនគិរី÷ យុវជនម្នាក់ បានសម្រាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកកាំបិតអារកសម្លាប់ខ្កួនឯងនៅលើផ្ទះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងដោយសារសាច់ញាតិជនរងគ្រោះបានប្រទះឃើញនៅវេលាម៉ោង ៨និង៤៥នាទីព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៩កន្លងទៅ នៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មដា សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

នាយប៉ុស្តិ៍សង្កាត់បឹងកន្សែង លោក គង់ សេរីភាព បានឲ្យដឹងថា ជនរងគ្រោះស្លាប់ក្នុងករណីអារកនឹងកាំបិតប័ុងតោសម្លាប់ខ្លួនឯង បន្ទាប់ពីសាច់ញាតិ បានឡើងទៅលើផ្ទះ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ។ ជនរងគ្រោះឈ្មោះ ឆែម សែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់។

លោកនាយប៉ុស្តិ៍បានបន្តថា តាមការបញ្ជាក់ពីលោក យ៉ន ឆែម ត្រូវជាឪពុកជនរងគ្រោះថា កូនប្រុសគាត់មានចរឹកប្លែក តាំងពីត្រឡប់មកពីធ្វើសំណង់នៅស្រុកវើនសៃវិញ។

ហើយការនិយាយស្ដី ហាក់និយាយច្រើន ហើយនិយាយតែផ្ដេស តែផ្ដាស់ខុសពីធម្មតាបើតាមជំនឿថា កូនគាត់ត្រូវព្រាយបីសាចចូលហើយ។

សមត្ថកិច្ចវិទ្យាសាស្ត្របច្ចេកទេសនៃស្នងការនគរបាលខេត្តបានចុះត្រួតពិនិត្យ ធ្វើកោសល្យវិច័យ ឃើញថា សាកសពពិតជាអារកសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនរឿងអ្វីនោះទេ។

សមត្ថកិច្ចក្រោយពីបានធ្វើកោសល្យវិច័យហើយនោះប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង