រំលោភសេពសន្ថវ: លើអនិតិជនរំលងបានមួយថ្ងៃជាប់អន្ទាក់ប៉ូលីស

ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទ រំលោភសេពសន្ថវ: លើអនិតិជន អាយុ៦ឆ្នាំម្នាក់នៅចំណុចភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ការចុះឃាត់ខ្លួនជនសង្សយ័សមត្ថកិច្ចប៉ស្តិ៍រដ្ឋបាលឃុំញ៉ាងបានធ្វើឡើងនៅវេលាម៉ោង១០.០០នាទីថ្ងៃសុក្រ៣កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីទទួលពាក្យបណ្តឹងឪពុកជនរងគ្រោះភ្លាមៗបានចុះទៅដល់កន្លែងក់ើតហេតុ ។

ដោយមានការចង្អុលបង្ហាញ ពីលោកជាពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ សល់ បីញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចារាយ មុខរបរកសិករមានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។

ហើយគេបានធ្វើសក្មភាពរំលោភសេពសន្ថវ: លើអនិតិជននៅវេលាម៉ោង១២.០០នាទីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ២ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

ក្មេងស្រីរងគ្រោះ ឈ្មោះ ក្លាន ស្រែម ភេទស្រី អាយុ៦ឆ្នាំ ជនជាតិចារាយ នៅភូមិ ឃុំ កើតហេតុជាមូយ ។

ជនសង្ស័យក្រោយពីបានធ្វើការឃាត់ខ្លួនសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ញាប់៕

អត្ថបទដែលជាប់ទាក់ទង