លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរីបានសំណេះសំំណាលប្រគល់គ្រឿងបរិភោគនិងថវិការមួយចំនួនជូនដល់នាយអាវុធហត្ថនារី៥រូប នៅថ្ងៃ៨ មីនា

រតនគិរី÷ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងចូលរួមអបអរសាទខួបលើកទី១០៨ ទិវាអន្តរជាតិ៨ មីនា ក្រោមប្រធានបទ (លើកកម្ពស់សមភាពយេនឌ័រនិងការគាំពាសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស) ដែលត្រូវបានមេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។

ក្នុងពិធីនេះដោយមានការចូលរួមពីមេបញ្ជាការរង និងនាយការិយាល័យជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធខេត្តបានមានប្រសាសន៍ថា សូមសម្តែងនូវការគាំទ្រទាំងស្រុងនូវប្រធានបទ លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលក្រសួងកិច្ចការនារីបានដាក់ចេញក្នុងឆ្នាំ២០១៩ ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាពនិងការលើកកម្ពស់សមភាពយេនឌ័រដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជម្រុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ណរួមទាំងបុរសនិងស្ត្រីដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពនិងសមត្ថភាព។

លោកឧត្តមសេនីយ៍ត្រីបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់បង្កើតឡើងនូវគោលនយោបាយនិងយុទ្ធសាស្ត្រជាតិជាក់លាក់ក្នុងការលើកកម្ពស់ សមភាពសមធម៌យេនឌ័រនិងការអភិវឌ្ឍន៍ធនធានមនុស្សនៅគ្រប់ក្រសួងស្ថាប័នដែលធនធានទាំងនោះបាននិងកំពុងខិតខំយកចិត្តដាក់សហការអនុវត្តតាំងថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងយុវវ័យ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចជាតិការរក្សានូវសន្តិសុខ ស្ថេរភាពនយោបាយនិងសន្តិសុខសង្គម។

បន្ទាប់មកលោកឧត្តមសេនីយ៍បានប្រគល់នៅគ្រឿងបរិភោគ និងថវិការមួយចំនួនជូនដល់នាយអាវុធហត្ថនារីចំនួន៥នាក់ផងដែរ៕ ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង