ញាក់សាច់!ចាប់ខ្លួនជនជាតិឡាវម្នាក់ដកហូតបានថ្នាំញៀនរាប់ម៉ឺនគ្រាប់
ស្ទឹងត្រែង៖ កំលាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនជាតិឡាវម្នាក់ជាមួយនិងថ្នាំញៀនជិតមួយម៉ឺនគ្រាប់។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅចំណុចផ្លូវបំបែកវុឺនខាម ស្ថិតក្នុងភូមិខាំផាត់ សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៧ ខែមីនាឆ្នាំ២០១៩។
ប្រភពពីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអោយដឹងថា បុរសជនជាតិឡាវខាងលើឈ្មោះ ប៊ុន ម៉ា អាយុ៤៣ឆ្នាំ រស់នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ថដកហូតបាន ភស្តុតាងថ្នាំញៀនចំនួន៣៩កញ្ចប់ ក្នុងមួយកញ្ចប់ៗមានចំនួនចាប់ពីរាប់រយដល់រាប់ពាន់គ្រាប់ ។
មុនពេលឃាត់ខ្លួន ជនសង្ស័យបានឆ្លងព្រំដែនពីឡាវ មកជួញដូរ គ្រឿងញៀន ក្បែរព្រំដែន ក្នុងខេត្តស្ទឹងត្រែង
ហើយត្រូវបានកំលាំងអាវុធហត្ថដឹងមុន និងស្ទាក់ចាប់បាននៅចំណុចខាងលើតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនក្នុងទីបញ្ជារការកងរាជអាវុធហត្ថខេត្តដើម្បី សាកសួររកអ្នកជាប់ពាក់ព័ន្ធ៕