ទីតាំងល្បែងសុីសងខុសច្បាប់ ប្រភេទបាញ់ត្រីពង្រីកសាខាជាច្រើនកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណៈដែលប្រជាពលរដ្ឋកំពុងតែព្រួយបារម្ភពីអនាគតកូនចៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ១ ជាពិសេសអ្នកដែលរស់នៅក្បែរៗទីតាំងបើកហ្គេមបាញ់ត្រី កំពុងតែព្រួយប្រារម្ភយ៉ាងខ្លាំង អំពីសុវត្តិភាព របស់ពួកគាត់ គឺដោយសារតែទីតាំងទាំងនោះ មើលទៅហាក់មានភាពរញ៉េរញ៉ៃ សំបូរទៅដោយក្មេងៗជំទង់ប្លែកៗមុខចូលទៅលេង ទាំងថ្ងៃទាំងយប់ ។

ប្រភពបានលួចប្រាប់អោយដឹងថា មានទីតាំងហ្គេមបាញ់ត្រីជាច្រើនក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជយ័ ហើយទីតាំងទាំងនោះមានអក្សរសំគាល់គឺ “S” ពួកគាត់មិនដឹងថាជាសញ្ញាអ្វីអោយប្រាកដនោះទេ តែបើតាមពួកគាត់ស្មានប្រហែលជាអក្សរកាត់ម្ចាស់អ្នកបើក ហើយគាត់បានអោយដឹងទៀតថាទីតាំងខ្លះមានមេការនៅមើលឈ្មោះ “ណូ” ។

ទីតាំងទាំនោះមានដូចជាទី១ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យចុះទៅផ្លូវ២៧១ ខាងឆ្វេងដៃ ក្បែរសាលាបង្រៀនជំនាញវិមានទិព្វ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ។ ទី២នៅចំណុចផ្លូវ5c កែងផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ។ ទី៣នៅចំណុចក្បែរវត្ដស្ទឹងមានជ័យ ច្រកចូលខាងកើតរបងវត្ត ជិៈចូលប្រហែល១៥ម៉ែត្រ នៅខាងឆ្វេងដៃ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ។

ទីតាំងហ្គេមបាញ់ត្រីទាំងនេះកំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងរលូន ហាក់បីដូចជាមិនញញើតអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ជាពិសេសលោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា ដែលជាអធិការបន្តិចណាសោះ៕

អត្ថបទដែលជាប់ទាក់ទង