លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តបានជួយឧបត្ថម្ភសម្ភារ:សិក្សានុសិស្សនិងថវិកាមួយចំនួនដល់សាលារៀនឃុំកោះពាក្យ

រតនគិរី៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាំយកនៅសម្ភារៈសិក្សាមួយចំនួនយកទៅឧបត្ថម្ភដល់សិក្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា កោះពាក្យ ស្ថិតក្នុងភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។

សម្ភារៈក្នុងនោះរួមមានសៀវភៅ ២៤០ ក្បាល ប៊ិច ២៤០ ដើម បន្ទាត់ ២៤០ បន្ទាត់ រួមនិងថវិកាមួយចំនួនទផតផងដែរ។ បន្ទាប់មកលោក ឧត្តមសេនីយ៍មេបញ្ជាការ បានប្រគល់ថវិកាចំនួន ៦៨,ម៉ឺនរៀលបន្ថែម ជូនដល់ លោកនាយកសាលា និង លោកគ្រូអ្នកគ្រូ រួមទាំងការជីកស្តាអណ្តូងទឹក សម្រាប់ប្រើប្រាស់ក្នុងបរិវេណសាលារៀនបន្ថែមទៀតផងដែរ ដោយតំបន់នេះមានការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ដល់សិក្សានុសិស្ស៕ ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង