ចំនួន៧៧គ្រួសារបាននាំគ្នាមកដល់សាខាខេត្តកោះកុងដើម្បីស្នើរសុំអោយលោកជំទាវ អភិបាលខេត្កកោះកុងជួយពន្លឺនការដោះស្រាយបញ្ហាដីធ្លីជូនដល់ពួកគាត់
កោះកុង ៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៩ មានបងប្អូនពលរដ្ឋចំនួន៧៧គ្រួសារបាននាំគ្នាមកដល់សាខាខេត្តកោះកុងដើម្បីស្នើរសុំអោយលោកជំទាវ អភិបាលខេត្កកោះកុងជួយពន្លឺនការដោះស្រាយបញ្ហាដីធ្លីជូនដល់ពួកគាត់ ។
បើតាមការលើកឡើងរបស់ពលរដ្ឋបានអោយដឹងថា ពួកគាត់មកនេះមានចំនួន៧៧គ្រួសារដែលមកពីឃុំចំនួន៣ គឺ ឃុំព្រែកខ្សាច់ ឃុំភ្ញីមាស និង ឃុំកោះស្តេច ដែលពួកគាត់ទាំងអស់គ្នាសុទ្ធតែជាពលរដ្ឋដែលរងគ្រោះដោយសារក្រុមហ៊ុនចិនញូញៀនរំលោភបំពានយកដីពួកគាត់ ហើយខាងអាជ្ញាធរបានធ្វើការសន្យាខ្យល់ថា និង ដោះស្រាយគោលនយោបាយជូនពួកគាត់ រហូតមកទល់និងពេលនេះមានរយះពេលជិត១០ឆ្នាំមកហើយ តែលទ្ធផលគឺពួកគាត់ពុំទទួលបានដូចការសន្យារបស់អាជ្ញាធរនោះទេ ហេតុនេះហើយទើបពួកគាត់នាំគ្នាមកដល់សាលាខេត្តកោះកុងដើម្បីសំណូមពអោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណះអភិបាលខេត្តកោះកុងមេត្តាជួយពន្លឺនក្នុងការដោះស្រាយបញ្ហាដីធ្លីនេះជូនដល់ពួកគាត់ផង ។
ជុំវិញបញ្ហាខាងលើ លោក សុខ សុធី អភិបាលរងនៃគណះអភិបាលខេត្តកោះកុងនិងជាអ្នកនាំពាក្យរបស់សាលាខេត្តកោះកុងបានថ្លែងថា ចំពោះបញ្ហាទុក្ខកង្វល់របស់បងប្អូនគឺខាងអាជ្ញាធរខេត្តបានខិតខំពន្លឺនក្នុងការដោះស្រាយហើយ តែដោយសាតែដីបងប្អូនពលរដ្ឋភាគច្រើនស្ថិតក្នុងដីឩទ្យានជាតិ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ទើបខាងខេត្តយើងពុំមានលទ្ធភាពក្នុងការដោះស្រាយ តែទោះជាយ៉ាងណាក្តីអាជ្ញាធរខេត្តក៏បានធ្វើរបាយរណ៍បញ្ជូនទៅក្រសួងបរិស្ថានដើម្បីដោះស្រាយជូនហើយ តែខាងក្រសួងនៅពុំបានឆ្លើយតបមកវិញនោះទេ ហេតុនេះហើយសូមបងប្អូនទាំងអស់មេត្តារងចាំពេលវេលាបន្តិចសិន ។
លោក សុខ សុធី ក៏បានអោយដឹងថា ចំពោះបងប្អូនដែលមានលិខិតស្នាមដែលទទួលស្គាល់ពីសំណាក់អាជ្ញាធរ ក្រោយឆ្នាំ១៩៩៣ ក៏មានបញ្ហាប្រឈមដែរ ដោយសារតែដីឩទ្យានជាតិត្រូវដាក់បញ្ចូលជាផ្លូវការដោយព្រះរាជក្រិត្យនៅឆ្នាំ១៩៩៣ ។
លោក សុខ សុធី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះដីនៅក្នុងខេត្តកោះកុងនេះភាគច្រើន វាស្ថិតនៅក្នុងតំបន់គំរប់សត្វព្រៃផ្សេងៗប្រមាណជា៧០ទៅ៨០%ទៅហើយ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានហេតុនេះហើយបញ្ហាដីធ្លីភាគច្រើនគឺត្រូវសម្រេចពីក្រសួងបរិស្ថាន ។