ប្រជាពលរដ្ឋចំនួន 100 គ្រួសារ ក្នុងក្រុងកំពត ទទួលប្រាក់ឧបត្ថម្ភពី ឯកឧត្តម សុះ មូហាំម៉ាត់

កំពត៖  ឯកឧត្តម សុះ មូហាំម៉ាត់ ប្រធានសមាគមប្រភពល្អកម្ពុជានិងជាទីប្រឹក្សាផ្ទាល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដំណើរដោយសប្បុសជនមកពីប្រទេសគូវែត បានចុះជួប សំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ប្រមាណជា ១០០ គ្រួសារ នៅក្នុងខេត្តកំពត។

ពិធីសំណេះសំណាលនេះ បានប្រារព្វធ្វើឡើងនារសៀលថ្ងៃ អាទិត្យ ទី 03 ខែមីនា ឆ្នាំ 2019 ស្ថិតនៅ ភូមិ បឹងតាព្រាហ្ម សង្កាត់ ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ។

មានមតិសំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្តម សុះ មូហាំម៉ាត់ ប្រធានសមាគមប្រភពល្អកម្ពុជានិងជាទីប្រឹក្សាផ្ទាល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានមតិផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះប្រជាពលរដ្ឋទាំងអស់ផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម សុះ មូហាំម៉ាត់ បាននាំយកនូវអំណោយ ជាថវិកានិងគោ ចំនួន2ក្បាល ចែកជូនប្រជាពលរដ្ឋចំនួន 100 គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន 16 ម៉ឺនរៀល ។

គួរបញ្ជាក់ផងដែរថា សមាគមប្រភពល្អកម្ពុជា ដែលមាន ឯកឧត្តម សុះ មូហាំម៉ាត់ ជាប្រធាន គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលបានធ្វើសកម្មភាពមនុស្សធម៍គ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៍សំបុរ សាសនា អ្វីឡើយ ដោយបានកសាងសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ និងជំនួយជាអំណោយសង្គ្រោះបន្ទាន់ ជូនពលរដ្ឋដែលជួបប្រទះជីវភាពក្រីក្រ លំបាក និងជួបគ្រោះអាសន្នផ្សេងៗផងដែរ ជាពិសេសការកសាងមជ្ឈមណ្ឌលកុមារកំព្រា ផ្តល់ការចិញ្ចឹមបីបាច់ផ្តល់ចំណេះដឹងដល់កុមារកំព្រាក្រីក្រ ជាច្រើនរាជធានីខេត្តក្រុង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង