អង្គភាពប្រឆាំងអំពើពុករលួយចាប់ផ្ដើមស្រាវជ្រាវទ្រព្យសម្បត្តិ និងបំណុលរបស់លោកផ្កាយ១ ស្រេង សុខា
ភ្នំពេញ: អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ផ្ដើមស្រាវជ្រាវទ្រព្យសម្បត្តិ និងបំណុលរបស់លោកឧត្តមសេនីយ៍ត្រីស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាលហើយ។ ការស្រាវជ្រាវនេះ គឺបន្ទាប់ពីបណ្ដាញសារព័ត៌មានមួយចំនួន និងបណ្ដាញសង្គម facebook បានបង្ហោះព័ត៌មានអំពីលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ដែលបានភ្ជាប់ពាក្យជាមួយស្ត្រីវ័យក្មេងម្នាក់ នឹងបានសម្ញែង លុយថ្លៃបណ្ដាការចំនួន 10 ម៉ឺនដុល្លារ និងរថយន្ដលុច្សស៊ីស 570 ដែលមានតម្លៃ22ម៉ឺនដុល្លារ។
លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ភ្ជាប់ពាក្យជាមួយក្មេងស្រីស្រស់ស្អាត ដោយជូនខាងស្រី ១០ម៉ឺនដុល្លារ និងរថយន្តលុចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិកថែមទៅត ពិតជាមិនធម្មតាមែន។
ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រីស្រេង សុខា ជាមួយក្មេងស្រីស្រស់ស្អាត ធ្វើនៅផ្សារអ្នកលឿង (ត្រើយខាងកើត)ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ពិធីភ្ជាប់ពាក្យលោកស្រេង សុខា ស្នងការរងនគរបាខេត្តកណ្តាល បានធ្វើអោយប្រជាពលរដ្ឋអ្នកជិតខាង បានលាន់មាត់ និងមានការ
ភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ហើយថែមទាំងបានស្ញើចសរសើរផងដែរ។
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ចំពោះការស៊ើបអង្កេតទ្រព្យសម្បត្តិនិងបំណុលរបស់លោកគឹម រស្មីអតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរីបានដំណើរការជិតចប់សព្វគ្រប់ហើយ អង្គភាពប្រឆាំងអំពើពុករលួយក៏បានពិនិត្យទ្រព្យសម្បត្តិនិងបំណុលរបស់លោកគីមរស្មី បើពិនិត្យទ្រព្យសម្បត្តិនិងបំណុលភរិយារបស់លោកគឹមរស្មី និងកូន 3 រូបរបស់លោកគឹមរស្មីរួចរាល់ហើយ៕