កិច្ចប្រជុំជាមួយសមាជិក ឧត្តមក្រុមប្រឹក្សាពិភាក្សានិងពិគ្រោះយោបល់ សម្ដេចតេជោ បានបញ្ជាឲ្យសិក្សាដើម្បីដកមេបញ្ជាការយោធាខេត្តនិងអភិបាលរងខេត្តព្រះសីហនុ 2 រូបចេញពីតំណែង

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំ ដែលធ្វើឡើង ជាមួយនឹងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ របស់សម្ដេចតេជោ ហ៑ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2014 នេះនៅវិមានសន្តិភាព សម្ដេចបានដាក់បទបញ្ជា ដើម្បីឲ្យមានការសិក្សានិងចំពោនការដកមេបញ្ជាការយោធាខេត្តនិងអភិបាលរងខេត្តព្រះសីហនុចំនួន 2 រូបចេញពីតំណែង ពាក់ព័ន្ធករណីទំនាស់ដីធ្លី នៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅថ្មីៗនេះ។

តាមប្រភពព័ត៌មាន ពីហ្វេសប៊ុក ផ្ទាល់ខ្លួន របស់ប្រធានគណបក្សខ្មែរក្រោក បានថ្លែងពីលទ្ធផលកិច្ចប្រជុំ ប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការភ្ជាប់វីដេអូ ខុនហ្វើរិនននៅគ្រប់បណ្តាខេត្តក្រុងនិងយោធាទាំងអស់ហើយសម្ដេចបានដាក់បទបញ្ជាភ្លាមៗផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី 24 ខែមករា ឆ្នាំ 2019 កន្លងទៅ សមត្ថកិច្ចចម្រុះ ខេត្តព្រះសីហនុ បានចុះបាញ់បង្ក្រាបនិងចាប់ខ្លួនពលរដ្ឋចំនួន 6នាក់ ដែលតវ៉ាចំពោះការចុះអនុវត្តសាលដីកាតុលាការកំពូល លើករណីវិវាទដីធ្លីមួយកន្លែង ជាមួយមលោកឧកញ៉ា ស៊ីវ គង់ទ្រីវ នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយពីផ្ទុះហេតុការណ៍នេះឡើង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានចុះទៅទីតាំងកើតហេតុ ជាច្រើនរូបផងដែរ ដើម្បីសិក្សាអំពីរឿងហេតុដំណើរដើមទងដែលបង្ករឲ្យកើតទៅជាអំពើហិង្សានោះ។

ក្រោយពីសមាជិកឧត្ដមក្រុមប្រឹក្សា បានចុះសិក្សាចប់សព្វគ្រប់នៅកន្លែងកើតហេតុ ហើយ ក៏រាយការណ៍ជូនសម្ដេចនាយករដ្ឋមន្តី្រ ដើម្បីជូនជ្រាប និងមានវិធានការឆ្លើយតបបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង