យោធាផ្កាយ៣​ ម្នាក់​ ទះកំផ្លៀងនារី​ជាអ្នកចំរៀង ៣កំផ្លៀង​ ព្រោះខឹងមិនទៅដេកជាមួយខ្លួន

ភ្នំពេញ​ ៖​ កាលពីយប់ថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ គឺមានមន្ត្រីយោធាផ្កាយ៣​ ម្នាក់​ បានទះកំផ្លៀងនារីម្នាក់​​ ដែលជាអ្នកចំរៀងនៅក្នុងភោជនីយដ្ឋាន« បឹងមាស» ចំនួន​ ៣កំផ្លៀង​ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ នាងបានឃេីញមនុស្សប្រុសស្រីជាង​ ១០នាក់​ បានចូលមកផឹកស៊ីក្នុងភោជនីយដ្ឋានខាងលេី​។ បន្ទាប់មក​ បុរសដែលអួតខ្លួនថា​ ជាមន្ត្រីយោធាពាក់ផ្កាយ៣​ នោះ​ បានហៅរូបនាង​ ដែលកំពុងច្រៀង​នៅលើឆាក​ ឲ្យចុះមករាំកំដរ ហេីយថា​ ចាំឲ្យលុយធីប​ ២០ដុល្លា​។

នៅពេលកំពុងផឹកស៊ី​ បុរសដែលអួតខ្លួនថា​ ជាមន្ត្រីយោធាពាក់ផ្កាយ៣​ នោះ​ បានបបួលនាងទៅដេក​ ហេីយនាងបដិសេធ​ ដោយនិយាយថែមថា​ នាងលក់តែសម្លេងទេ មិនលក់ខ្លួនឡើយ​ ភ្លាមនោះ​ ដោយឮសម្តីនាងនិយាយបែបនេះ​ ធ្វើឲ្យជនដៃដល់ខឹង​ បានទះកំផ្លៀងមកលើរូបនាងចំនួន​ ៣​កំផ្លៀង បន្ទាប់មកក៏ប្រញាប់ប្រញាល់បើករថយន្តចេញពីកន្លែងហេតុ។ ហេីយបុរសដែលអួតខ្លួនថា​ ជាមន្ត្រីយោធាពាក់ផ្កាយ៣​ នោះ ត្រូវបានគេដឹងថា​ បើករថយន្តម៉ាស្តារ ពណ៌ខ្មៅ​ ០១គ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ​02 / 2-1215។

បច្ចុប្បន្ន​ នារីរងគ្រោះ​ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វា ដេីម្បីឲ្យសមត្ថកិច្ចជួយស្វែងរកជនដៃដល់​ ដែលអួតខ្លួនជាមន្រ្តីយោធាផ្កា៣ យកមកដោះស្រាយតាមនីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង