ស្នងការនគរបាលខេត្តដែលទេីបត្រូវបានចូលកាន់តំណែងថ្មីដាក់បទបញ្ជារបង្ក្រាបបទល្មេីសល្បែងសីុសង ខណ:មានចោរកម្មកេីតឡេីងជាបន្ត បន្ទាប់

ខេត្តរតនគិរី÷ ដោយសារតែប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ ហេីយពួកគាត់បានត្អូញត្អែអំពីសន្តិសុខនិងសុវត្ថភាពផ្ទាល់ខ្លួននិងក្នុងគ្រួសារពាក់ព័ន្ឋ ទៅនឹងចោរលួច ឆក់ ប្លន់ ដែលកេីតមានជាបន្តបន្ទាប់ ជាក់ស្តែងគ្រាន់តែនៅក្នុងខែកុម្ភៈនេះ ចោរលួចគាស់ផ្ទះយកសម្ភារៈ ២ករណីមកហេីយ លេីកទី១គាស់ផ្ទះទាំងកណ្តាលថ្ងៃនៅភូមិមួយតាស៊ុយ សង្កាត់កាចាញក្រុងបានលុង មិនមានបាត់បង់សម្ភារៈទេព្រោះម្ចាស់មិនបានទុកលុយនិងរបស់មានតម្លៃនៅក្នុងផ្ទះនិងយប់ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមចោរលួចបានគាស់ផ្ទះប្រជាពលរដ្ឋមានឈ្មោះ រ៉ូត សារុនបេីកវីងវេរលុយនិងទិញចន្ទីនៅចំណុចផ្លូវចូលឃុំតឺន ស្ថិតក្នុងឃុំតាអង ស្រុកកូនមុំដោយក្រុមចោរយក លុយអស់ចំនួន ២៧០០០០០០រ(ម្ភៃប្រាំពីលានរៀល)កាតគ្រីម៉ូតូ ឯកសាររថយន្ត និងទូរស័ព្ទដៃមួយគ្រឿង។ ដោយហេតុនេះហេីយទេីបបានជា

នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៩នេះប្រជាពលរដ្ឋបានសម្តែងការគាំទ្រ ដល់ លោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ក្រោយពីទទួលបានព័ត៌មានថា មានកន្លែងលួចលាក់បើកលេងល្បែង ស៉ីសង បៀរ អាប៉ោង យូរគីនិង មាន់ជល់ខុសច្បាប់់ លោក ស្នងការបានបញ្ជាឲ្យ លោកផែន ឌីណាស្នងការរងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមៗដោយជោគជ័យដោយធ្វេីការរុះរេីបំផ្លាញទីតាំងលួចលាក់ជល់មាន់នោះចោលនិងរឹបអូសសម្ភារៈបំរេីឲ្យការជល់មាន់មួយចំនួនផងដែរ។

គួបញ្ជាក់ផងដែរថា ល្បែងលួចលាក់ជល់មាន់តាមព្រៃ តាមចំការស្វាយចន្ទី ល្បែងចាក់បាល់ និងល្បែងកន្ទុយលេខ។ល។កំពុងតែពេញនិយមនៅក្រុងបានលុងខេត្តរតនគិរី៕ ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង