តើ​អ្នកដឹង​ទេ ! ផ្ការំយោល អាច​ធ្វើ​ឲ្យ​ស្រី្ត​មាន​ផ្ទៃពោះ​រលូត​កូន

សុខភាព ៖ រុក្ខជាតិ​មាន​ច្រើន​ប្រភេទ រុក្ខជាតិ​ខ្លះ​បាន​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព របស់​មនុស្ស រីឯ​រុក្ខជាតិ​ខ្លះ​ទៀត​មិន​បាន​ផ្ដល់​ផលប្រយោជន៍​នោះ​ទេ​។ ជាក់ស្ដែង​ផ្ការំយោល​ត្រូវ​បាន ប្រជាជន​ខ្មែរ​ភាគច្រើន​ស្គាល់​ថា ជា​ផ្កា​ដែល​មាន​ភាព​ស្រស់​ស្អាត​សម្រាប់​ដាំ​លម្អ​សួនច្បារ មិន​ថា​តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ សូ​ម្បី​តែ​បណ្តា​ប្រទេស​ដទៃ​ក៏​មាន​ដើម​ផ្កា​មួយ​នេះ​ដែរ ដែល​ភាគច្រើន​វា​អាច​ដាំ​ដុះ​បាន​នៅ​តែ​ក្នុង​តំបន់​ត្រូពិច និង​ក្នុង​រដូវក្តៅ​តែ​ប៉ុណ្ណោះ ដោយ​ឈ្មោះ​វា​ជា​អន្តរជាតិ​គឺ Hibiscus​។

មាន​មនុស្ស​មួយ​ចំនួន​ធំ​ដឹង​ត្រឹម​ថា វា​គ្រាន់តែ​ជា​ផ្កា​លម្អ​ភាព​ស្រស់​ស្អាត ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​បានដឹង​ទេ​ថា នៅ​បណ្តា​ប្រទេស​ដទៃ ផ្ការំយោល​មួយ​នេះ​ត្រូ​វា​បាន​គេ​យក​មក​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​សម្រាប់​ធ្វើ​ជា​តែ​បំប៉ន​សុខភាព និង​សម្រាប់​ថែរក្សា​សម្រស់​បាន​ទាំង​ផ្កា​ស្រស់ ផ្កា​ក្រៀម និង​ស្លឹក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​។ ផ្ការំយោល គឺជា​ប្រភេទ​គុម្ពព្រឹក្ស ឬ​ព្រឹក្ស​តូច​ម្យ៉ាង មាន​កម្ពស់​ប្រមាណ​១ ទៅ​៨ ម៉ែត្រ​។

រុក្ខជាតិ​ប្រភេទ​នេះ គេ​មិនដឹង​ប្រភព​ពិត​ថា មាន​ដើម​កំណើត​នៅ​ប្រទេស​ណា​នោះ​ទេ​។ ប៉ុន្តែ រុក្ខជាតិ​នេះ ប្រហែលជា​នាំ​ចូល​ពី​ស្រុក​ចិន ហើយ​យក​មក​ដាំ​នៅ​ទ្វីបអាស៊ី និង​ទ្វីប​ក្ដៅ​មធ្យម នៃ​អា​មេ​រិ​ក និង​អ៊ឺ​រ៉ុ​ប​។ សម្រាប់​ក្នុង​វិស័យ​ឱសថ គ្រូ​ផ្សំ​ថ្នាំ​ឫស​ឈើ ឬ​គ្រូ​ផ្សំ​ថ្នាំបុរាណ តែង​យក​ផ្កា​របស់​ផ្ការំយោល នេះ​ទៅ​ធ្វើ​ថ្នាំ​បំពោក លើ​ដំបៅ​ដំពក និង​បូសទ្រនិច​។ ប៉ុន្តែ​បើ​យក​ផ្ការំយោល​លាយ​ជាមួយ​គ្រាប់​ល្ហុង ផ្កា​នេះ​អាច​ធ្វើ​ឲ្យ​រលូត​កូន​បាន ពេល​គេ​យក​ទៅ​បំពោក​លើ​ពោះ​ស្ត្រី​មាន​គ័ភ៌​៕

អត្ថបទដែលជាប់ទាក់ទង