សម្តេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខនិងសម្តែងការគួរសមជាមួយ លោក ព្រឹទ្ធាចារ្យ ប៊ូ ថង

ខេត្តរតនគិរី÷ បន្ទាប់ពីបានអញ្ជើញជាងធិបតីដ៏ខ្ពង់ខ្ពស់ ក្នុុងអង្គសន្និបាតបូកសរុបលទ្ធផលការងារបស់ររដ្ឋបាលខេត្តស្ទឹងត្រែង រួចមកនារសៀលថ្ងៃទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដឹកនាំប្រតិភូក្រសួងមហាផ្ទៃអញ្ជេីញសួរសុខទុក្ខសម្តែងការគួរសមជាមួយ លោក ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាកម្ពុជា នៅភូមិគ្រឹះ លោក ព្រឹទ្ធាចារ្យ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោមស ខេង បានសម្តែងនូវការនឹករលឹកចំពោះលោកព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាឥស្សរជនម្នាក់ ដែលមួយជីវិត លោកព្រឹទ្ធាចារ្យបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងបុព្វហេតុជាតិមាតុភូមិរាប់មិនអស់។ជាពិសេសលោក បានបង្កើតទីក្រុងបានលុង តាំងពីគ្មានអ្វីសោះក្រោយថ្ងៃ៧មករា១៩៧៩រហូតធ្វើអោយខេត្តភាគឥសានមួយនេះមានការរីកចម្រើនមិនចាញ់ខេត្តនានានៅទូទាំងប្រទេសឡើយ។

សម្តេចក្រឡាហោម បានជូនពរលោក ព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ ឆាប់ជាពីជំងឺរោគារព្យាធិទាំងឡាយ ទាំងពួងជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ព្រមទាំងជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនតរៀងទៅ។

ជាកិច្ចឆ្លើយតបលោកព្រឹទ្ធាចារ្យ ប៊ូ ថង បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះសម្តេចក្រឡាហោម ស ខេង ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកសួរសុខទុកខលោកដល់គេហដ្ឋានដែលនេះសរបញ្ចាក់អោយឃើញពីទឹកចិត្តគោរពស្រលាញ់គ្នាទៅវិញទៅមក។

លោកព្រឹទ្ធាចារ្យជូនពរសម្តេច ក្រឡាហោម សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕ ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង