លោកស្នងការនគរបាល ខេត្តកំពង់ធំ បាន អញ្ជើញដឹកនាកងកម្លាំងនគរបាល ដើម្បី ចូលរួមរំលែកទុក្ខជាគ្រួសារសពលោក ហង្ស សាម
កំពង់ធំ៖ ថ្ងៃ អង្គារ៍ ១៥កើតខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង ០៣ នាទី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកងកម្លាំងនគរបាល ដើម្បីចូលរួមរំលែកទុក្ខជាគ្រួសារសពលោក ហង្ស សាម ជាមេភូមិ ជាយស្បៃ ដែលទទួល មរណ:ភាពថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០១៩វេលាម៉ោង ៨ និង ៣០ នាទី
ដោយសារជម្ងឺ លើសឈាម ។ដោយមានការចូលរួមពីនាយការិយាល័យនាយរងផ្នែក នាយ នាយរងប៉ុស្តិ៍ និងលោកយាយលោកតា បងប្អូនញាតមិត្តភូមិផងរបងជាមួយ ទាំងទីជិតទីឆ្ងាយយ៉ាងច្រើនកុះករ ។
សពលោក ហង្ស សាម ត្រូវបានក្រុមគ្រួសារលោករៀបចំធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីខ្មែរបែបព្រះពុទ្ធសាសនា ស្ថិតនៅភូមិ ជាយស្បៃ ឃុំ កកោះ ស្រុក សន្ទុ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើ ចូលរួមរម្លែកទុក្ខ ជាមួយក្រុមគ្រួសារ សព លោក ហង្ស សាម ជាពិសេសប្រសាសន៍ ផ្ដាំផ្ញើរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលឯកឧត្តមបានរំលឹកឡើងអំពីការខិតខំប្រឹងប្រែងចូលបំរើផលប្រយោជន៍ របស់ប្រជាជន ក៍ដូចជាចូលរួមសកម្មភាពល្អនានាក្នុងសង្គម ជាពិសេសការចូលរួមសហការជាមួយកងកម្លាំង នគរបាល ផ្សព្វផ្សាយគុណសម្បត្តិទាំង ៩ យ៉ាង នៃការអនុវត្គោនយោបាយ”ភូមិ-ឃុំ” មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ ដែលធ្វើអោយមូលដ្ឋានមាន សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ល្អ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានចូលរួមចំណែករម្លែកទុក្ខសោក ដ៍ក្រៀមក្រំ ចំពោះការបាត់បង់មេគ្រួសារ ស្វាមី ឳពុក ជីតា ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកស្នងការបានផ្សព្វផ្សាយ សារាចរណែនាំ ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក របស់រាជរដ្ឋាភិបាល យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា នៅ២០១៩ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលដោយប្រយោល នៃបាតុភូត អែលនីណូ (El Nino) ។ ឥទ្ធិពលនេះបានបង្កអោយមានការប្រែប្រួលសីតុណ្ហភាព ភាពក្ដៅហួតហែង មានភ្លៀងធ្លាក់កក់ខែតិច មានបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់កើតមានឡើង ក្នុងរដូវប្រាំង ក្នុងចន្លោះខែ មេសា និងខែ ឧសភា ក្នុងគោលបំណងអោយបងប្អូនបានត្រៀមលក្ខណៈទុកជាស្រេច ហើយលោកស្នងការក៍បានលើកឡើង អង្គភាព ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៍បានត្រៀមកងកម្លាំង មធ្យោបាយ សម្ភារៈបច្ចេកទេសក្នុងកិច្ចអន្តរាគមន៍ សង្រ្គោះ ដល់ប្រជាជនទូទាំងខេត្តកំពង់ធំ ផងដែរ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួន សម្រាប់ចាត់ចែងដោះស្រាយក្នុងពិធីបុណ្យសព និងបួងសួងដល់វត្ថុសក្កិក្នុងលោក សូមជួយតម្រែតម្រង់ដួងវិញ្ញាណខ័ន្ធ របស់លោក ហង្ស សាម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕