ប្រុសស្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តរតនគិរី÷ ជនសង្ស័យប្រុសស្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះបង្ក្រាបការជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(វិធានញុះញង់)។

ករណីចុះបង្ក្រាបជួញដូរគ្រឿងធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ នៅចំណុចខាងកើតប្រលានយន្តហោះ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ដោយមុខសញ្ញាមានល្បិចកល់ខ្ពស់ដោយបានណាត់ជួបជាមួយភ្ងាក់ងារសំងាត់របស់យើងធ្វើការប្រគល់លុយមុនបន្ទាប់មកឲ្យភ្ងាក់ងារសំងាត់ទៅយកថ្នាំញៀនដែលមុខសញ្ញាផ្លុងលាក់ទុកចោលនៅកន្លែងផ្សេង ជាហេតុធ្វើឲ្យមុខសញ្ញាមានឱកាសជិះម៉ូតូគេចខ្លួនបាត់ ដូចនេះហើយបានជាហេតុធ្វើឲ្យកម្លាំងជំនាញរបស់យើងមិនអាចចាប់មុខសញ្ញាបាន។

សមត្ថកិច្ចជំនាញបានបន្តថា វត្ថុតាងដកហូតរួមមានម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ធំ ទម្ងន់១០.៨១ក្រាមទាំងសំបកថង់ ជញ្ជីញ០១គ្រឿង ដែកកេះចំនួន ០៣ដើមថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនធំ លុះដល់វេលាម៉ោង៩ និង៣០នាទីថ្ងៃដដែល កម្លាំងជំនាញបន្តការស្រាវជ្រាវតាមចាប់មុខសញ្ញាបាននៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនមុខសញ្ញាចំនួន២មុខសញ្ញាដែលមានឈ្មោះ
ទី១.ឈ្មោះ ពិជ្រ ពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ
ទី២.ឈ្មោះ ខន តឿ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់៕ ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង