រដ្ឋបាលខេត្តរតនគិរីប្រារព្ធខួប៦០ឆ្នាំនៃការបង្កើតខេត្ត(១៧កុម្ភៈ១៩៥៩-១៧កុម្ភៈ២០១៩)

ខេត្តរតនគិរី÷ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរីបានរៀបចំប្រារព្ធខួប៦០ឆ្នាំនៃការបង្កើតខេត្តដែលខួបដ៏មានអត្តន័យនេះធ្វើឡើងនៅរង្វង់មូលនាគព័ន្ធ។ ស្ថិតក្នុងក្រុងបានលុងក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់លោកព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្ដេចវីបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងមានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរីលោក ម៉ួង ប៉យ សមាជិកព្រឹទ្ធសភាលោក ប៊ូ ឡាំ សមាជិករដ្ឋសភា លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងលោកលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្តអភិបាលក្រុងស្រុកទាំង០៩ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស យុវជន ស ស យ ក យុវជនកាយរិទ្ធ យុវជនកាកបាតក្រហម និងប្រជាពលរដ្ឋមកពីសង្កាត់ទាំងបួន ក្នុងក្រុងសរុបប្រមាណជាង ២០០០នាក់។

បន្ទាប់ពីធ្វើពិធីក្រុងពាលីសូមសេចក្ដីសុខសេចក្ដីចម្រើនពីសំណាក់ម្ចាស់ទឹកម្ចាស់ដីរួចមកលោក ថង សាវុន មានប្រសាសន៍ថាខេត្តរតនគិរី ត្រូវបានបង្កើតឡើងនៅថ្ងៃ អង្គារ ៩កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក  ព.ស២៥០១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ តាមព្រះរាជក្រឹត្យដែលឡាយព្រះហស្ថលេខា ដោយសម្ដេចព្រះនរោត្តម សុរាម្រិត តាមរយៈសំណើរបស់ទេសរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងមហាផ្ទៃ ផូ ព្រឿង និងនាយករដ្ឋមន្រ្តីស្ដីទី សុន សាន ដែលត្រូវបានកាត់ចេញពីខេត្តស្ទឹងត្រែង។ ហើយមានស្រុកចំនួនបីគឺ ស្រុកវើនសៃ ស្រុកអណ្ដូងពេជ្រ (ស្រុកបរកែវ បច្ចុប្បន្ន)  និង ស្រុកលំផាត់ ខេត្តមានផ្ទៃដីសរុបចំនួន ១០,៤៥០ គីឡូម៉ែត្រការ៉េ និងទីរួមខេត្តសម័យនោះស្ថិតនៅស្រុក អណ្ដូងពេជ្រ(ស្រុកបរកែវ បច្ចុប្បន្ននេះ)។ហើយលោក អ៊ុង ញ៉ច ត្រូវបានរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយមតែងតាំងជាអភិបាលខេត្តភាគឦសានមួយនេះចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៨។ លោកបានបន្តថា ស្ថិតក្នុងសម័យសង្គមរាស្រ្តនិយមក្រោមការដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ នាសម័យនោះខេត្តរតនគិរីក៏ដូចជាខេត្តផ្សេងៗទៀតប្រជាពលដ្ឋបាលរស់នៅប្រកបដោយសុខដុមរមនាតែជាអកុសល់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារមួយដឹកនាំដោយ លោកសេនាប្រមុខ លន់ ណល់បានផ្ដួលរំលំរបបដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ បង្កទៅជាសង្គ្រាមរាុំរៃពេញផ្ទៃប្រទេស។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលកម្ពុជាសម័យនោះបានរៀបចំឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធដែនដីនិងការគ្រប់គ្រងក្នុងនោះអតីតអភិបាលខេត្តរតនគិរីគឺឯគឺលោក ប៊ូ ជួង បានកាន់តំណែងជាអភិបាលខេត្តរតនគិរីចាប់ពីឆ្នាំ ១៩៧៩ដល់ឆ្នាំ ១៩៨៥ ។ បន្ទាប់ពីការរំដោះប្រទេសទីរួមខេត្តរតនគិរីត្រូវបានប្ដូរទីតាំងទីរួមខេត្តនៅស្រុកវើនសៃវិញហើយក្រោមគំនិតផ្ដួចផ្ដើមពីសំណាក់លោក ព្រឹទ្ធាចារ្យ ប៊ូ ថង ខេត្តរតនគិរីត្រូវបានប្ដូរទីតាំងទីរួមខេត្តពីស្រុកវើនសៃមកស្រុកបានលុងវិញនិងបានរៀបចំប្លង់គោលទីប្រជុំជនក្រុងបានលុងព្រមទាំងធ្វើការកសាងនិងអភិវឌ្ឍន៍ជាបន្តបន្ទាប់អោយមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

លោកអភិបាលខេត្ត បានរំលឹកឡើងវិញនូវគ្រប់សម័យកាលនៃការខិតខំប្រឹងប្រែងរបស់ឥស្សរជនកំពូលៗដែលបានចាប់ផ្តើមពីចំណុចសូន្យ  កម្ពុជាបានធ្វើដំណើរលើកំណាត់ផ្លូវដែលពោពេញទៅដោយឧបសគ្ក និងការលំបាកច្រើនរាប់មិនអស់ទម្រាំឈានមកដល់តំណាក់កាលបច្ចុប្បន្ន។ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានការឯកភាពជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយដែលកត្តានេះបានបង្កឱកាសមាសសម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ។
ខេត្តរតនគិរីក៏ដូចជាបណ្តាខេត្តផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជាដែរ មានការអភិវឌ្ឍន៍លើគ្រប់វិស័យឡើងវិញនៅឆ្នាំ១៨៧៩  ជាពិសេសរយះពេល២ទសវត្សចុងក្រោយនេះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ត្រូវបានតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តរតនគិរី និងបានតភ្ជាប់ពីខេត្តរតនគិរីទៅកាន់បណ្តាខេត្តផ្សេងៗទៀតក្នុងគោលដៅជម្រុញកំណើនសេដ្ឋកិច្ច ខេត្ត។ជាក់ស្តែងនៅក្នុឆ្នាំ២០១៧ផលិតផលសរុបក្នុងខេត្ត(GDP)មនុស្សម្នាក់ទទួលបាន១,១៤៩ដុល្លាអាមេរិក។

ក្នុងនាមជាថ្នាក់ដឹកនាំខេត្តក៏ដូចជាប្រជាពករដ្ឋនៅទូទាំងខេត្តរតនកិរី លោក ថង សាវុន បានសម្តែងនូវការចងចាំនិងដឹងគុណយ៉ាងជា្រលជ្រៅបំផុតចំពោះអតីតថ្នាក់ដឹកនាំខេត្តរតនគិរីមួយរូបដែលបានខិតខំបង្កើតនិងកសាងអភិវឌ្ឍន៍ខេត្តមួយនេះអោយមានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិនិងសូមប្តេជ្ញាខិតខំប្រឹងប្រែងបន្តអភិវដ្ឍន៍រតនគិរីអោយមានភាពរុរឿងដូចបណ្តាខេត្តនានានៅទូទាំងព្រះរាជណាចក្រកម្ពុជា។

នៅក្នុងពិធីដ៏អថិអធមនេះគណៈអធិបតីនិងអ្នកចូលរួមទាំងអស់ក៏បានអញ្ជើញរាប់បាតព្រះសង្ឃចំនួន៦០អង្គផងដែរ។ ហើយដើម្បីចូលរួមអបអរសាទរខួប៦០ឆ្នាំនៃការបង្កើតខេត្តរតនគិរី អាជ្ញាធរខេត្តក៏បានអោយមានស្តង់ពិពណ៌ផលិតផលកសិកម្មតាមបណ្តាក្រុងស្រុកទាំង៩និងពេលរាត្រីមានការប្រគំតន្រ្តីកំសាន្តសប្បាយផងដែរ៕ ដោយ សាវ័ន្ថ

អត្ថបទដែលជាប់ទាក់ទង